ចិនថា តំបន់អាស៊ានមិនត្រូវក្លាយជាកូនអុករបស់ប្រទេសមហាអំណាច​ទេ!!
Breaking News

ចិនថា តំបន់អាស៊ានមិនត្រូវក្លាយជាកូនអុករបស់ប្រទេសមហាអំណាច​ទេ!!

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានព្រមានកាលពីថ្ងៃច័ន្ទថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនត្រូវក្លាយជា កូនអុករបស់ប្រទេសមហាអំណាចទេ លោកនិយាយដូច្នេះនៅក្នុងអំឡុងពេលសុន្ទរកថាគោលនយោបាយនៅក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។

ថ្លែងនៅឯលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា លោក Wang Yi បាននិយាយថា ប្រទេសជាច្រើននៅក្នុងតំបន់កំពុងរងសម្ពាធក្នុងការចូលរួមជាមួយភាគីនៅក្នុងតំបន់ដែលមានហានិភ័យនៃការផ្លាស់ប្តូរទម្រង់នយោបាយ ។

គាត់បាននិយាយថា “យើងគួរតែការពារតំបន់នេះពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការពារតំបន់នេះមិនឲ្យក្លាយជាកូនអុកសម្រាប់ប្រជែងអំណាចរបស់ប្រទេសមហាអំណាចធំៗ និងពីការបង្ខិតបង្ខំ” គាត់បាននិយាយថា “អនាគតនៃតំបន់អាស៊ានគួរតែស្ថិតនៅក្នុងដៃរបស់អាស៊ានផ្ទាល់” ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *