ចិនជឿថាដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់គឺជាចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរកលេសដើម្បីបន្ថែមកងទ័ពនៅក្នុងតំបន់!!
Breaking News

ចិនជឿថាដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់គឺជាចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរកលេសដើម្បីបន្ថែមកងទ័ពនៅក្នុងតំបន់!!

ទីក្រុងប៉េកាំងបង្ហើបអំពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់សមាជិកសភាអាម៉េរិកលោកស្រី Nancy Pelosi ថាអាចជាផ្នែកមួយនៃផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ដែលមានបំណងស្វែងរកលេសសម្រាប់ការពង្រាយកងទ័ពបន្ថែមទៀតនៅក្នុងតំបន់នេះ នេះបើយោងតាមការចុះផ្សាយដោយកាសែតអាម៉េរិក ART News ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ទៅកាន់ប្រទេសបង់ក្លាដែស ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយលោកបានថ្លែងថា “មានសញ្ញាបង្ហាញថាសហរដ្ឋអាម៉េរិកកំពុងព្យាយាមប្រើប្រាស់ល្បិចចាស់របស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនមានប្រវត្តិបង្កើតបញ្ហាជាមុនសិន ហើយបន្ទាប់មកធ្វើឲ្យផែនការយុទ្ធសាស្រ្តរបស់ពួកគេក្លាយជាការពិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក” ។

Leave a Reply

Your email address will not be published. Required fields are marked *