ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បាននិយាយថា គណបក្សកាន់អំណាចរបស់តៃវ៉ាន់ កំពុងព្យាយាមបង្កភាពតានតឹង បន្ទាប់ពីកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជនស៊ីវិលមិនស្គាល់អត្តសញ្ញាណមួយក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមការចេញផ្សាយដោសារព័ត៌មាន Reuters ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនេះថា ការប៉ុនប៉ងរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក្នុងការបង្កើនភាពតានតឹងមិនមានន័យអ្វីនោះទេ” ។
តៃវ៉ាន់បានទម្លាក់យន្តហោះគ្មានមនុស្សបើកនៅលើកោះដែលគ្រប់គ្រងដោយតៃវ៉ាន់នៅជិតឆ្នេរសមុទ្រចិនកាលពីថ្ងៃព្រហស្បតិ៍ ។ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang បាននិយាយថា ការបាញ់ទម្លាក់នេះ គឺជារឿង “សមស្របបំផុត” ដែលត្រូវធ្វើបន្ទាប់ពីការព្រមានម្តងហើយម្តងទៀត ដោយបន្ថែមថា ប្រទេសចិនគួរតែអនុវត្តការអត់ធ្មត់ ។