ចិនគំរាមចាត់វិធានការឆ្លើយតបប្រទេសលីទុយអានីដែលជាសមាជិកសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសនេះបានបញ្ជូនមន្រ្តីទៅទស្សនកិច្ចនៅកោះតៃវ៉ាន់!!
Breaking News

ចិនគំរាមចាត់វិធានការឆ្លើយតបប្រទេសលីទុយអានីដែលជាសមាជិកសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសនេះបានបញ្ជូនមន្រ្តីទៅទស្សនកិច្ចនៅកោះតៃវ៉ាន់!!

ប្រទេសចិនបានថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីលីទុយអានីទៅកាន់កោះតៃវ៉ាន់ និងបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះចំណាត់ការនេះ ដែលខ្លួនពិពណ៌នាថាជាការប្រមាថចំពោះគោលការណ៍ “ចិនតែមួយ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ។

កាលពីសប្តាហ៍មុន ក្រសួងការបរទេសរបស់តៃវ៉ាន់បានប្រកាសថា អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទំនាក់ទំនងលីទុយអានី លោក Agne Vaiciukeviciute បានមកដល់កោះតៃវ៉ាន់រួមជាមួយនឹងគណៈប្រតិភូ 11 នាក់​ដែលគេរំពឹងថា នឹងមានដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន RT ។

ដំណើរទស្សនកិច្ចនេះកើតឡើងភ្លាមៗបន្ទាប់ពីប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទៅកាន់កោះនេះកាលពីថ្ងៃទី 2 ខែសីហា ដែលជាទង្វើដែលបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវបានអបអរសាទរដោយរដ្ឋាភិបាលលីទុយអានី ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោះកងកម្លាំងប្រឆាំងចិន Lithuanian ចំពោះការបំពានដោយចេតនារបស់ពួកគេលើអធិបតេយ្យភាពរបស់ប្រទេសចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន” ។

លោកក៏បានគូសបញ្ជាក់ពីការពិតដែលថាទីក្រុងប៉េកាំងមើលឃើញគោលការណ៍ “ចិនតែមួយ” ជា “បទដ្ឋានជាមូលដ្ឋានមួយនៃទំនាក់ទំនងអន្តរជាតិ និងជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ប្រទេសចិនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសដទៃទៀត រួមទាំងប្រទេសលីទុយអានី” ។

លោក Wang បានទទូចថា ក្រោមលក្ខខណ្ឌនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងលីទុយអានី ទីក្រុង Vilnius មានកាតព្វកិច្ចទទួលស្គាល់ទីក្រុងប៉េកាំងជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន និងតៃវ៉ាន់ ដែលមានន័យថា ទីក្រុងVilnius មិនអាចបង្កើតទំនាក់ទំនងផ្លូវការ ឬចូលរួមក្នុងទំនាក់ទំនងផ្លូវការជាមួយតៃប៉ិបានទេ។

Leave a Reply

Your email address will not be published. Required fields are marked *