ចរាចរណ៍ផ្លូវអាកាសជុំវិញកោះតៃវ៉ាន់បានវិលមករកភាពប្រក្រតីវិញ បើទោះបីជាសមយុទ្ធចិននៅជុំវិញកោះនេះនៅតែបន្តក៏ដោយ!!
Breaking News

ចរាចរណ៍ផ្លូវអាកាសជុំវិញកោះតៃវ៉ាន់បានវិលមករកភាពប្រក្រតីវិញ បើទោះបីជាសមយុទ្ធចិននៅជុំវិញកោះនេះនៅតែបន្តក៏ដោយ!!

ក្រសួងដឹកជញ្ជូន និងគមនាគមន៍របស់តៃវ៉ាន់បាននិយាយកាលពីថ្ងៃចន្ទថា ចរាចរណ៍ផ្លូវអាកាសជុំវិញកោះតៃវ៉ាន់កំពុងវិលទៅរកភាពធម្មតាវិញជាបណ្តើរៗ បន្ទាប់ពីដែនអាកាសជុំវិញកោះនេះបានបើកឡើងវិញ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រទេសចិនកាលពីសប្តាហ៍មុនបានដាក់ពង្រាយយន្តហោះជាច្រើនគ្រឿង និងបានបាញ់មីស៊ីលនៅជិតអំឡុងពេលសមយុទ្ធយោធាដែលបង្កឡើងដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

សមយុទ្ធនេះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនលុបចោលជើងហោះហើរទៅកាន់ទីក្រុងតៃប៉ិ និងផ្លាស់ប្តូរផ្លូវហោះហើររវាងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន ដើម្បីជៀសវាងតំបន់ដែលរងផលប៉ះពាល់ ។

Leave a Reply

Your email address will not be published. Required fields are marked *