ចក្រភពអង់គ្លេស៖ ព្រលានយន្ដហោះ Heathrow អគារទី ២ មានបញ្ហាផ្នែកបច្ចេកទេសធ្វើឲ្យអ្នកធ្វើដំណើរជាច្រើននាក់
Breaking News

ចក្រភពអង់គ្លេស៖ ព្រលានយន្ដហោះ Heathrow អគារទី ២ មានបញ្ហាផ្នែកបច្ចេកទេសធ្វើឲ្យអ្នកធ្វើដំណើរជាច្រើននាក់

ចក្រភពអង់គ្លេស៖ ព្រលានយន្ដហោះ Heathrow អគារទី ២ មានបញ្ហាផ្នែកបច្ចេកទេស ធ្វើឲ្យអ្នកធ្វើដំណើរជាច្រើននាក់ធ្វើដំណើរចេញទៅដោយពុំមានវ៉ាលីធ្វើដំណើររបស់ខ្លួនទៅជាមួយ មនុស្សម្នាក់ៗត្រូវចំណាយពេលរងចាំវ៉ាលីធ្វើដំណើររបស់ខ្លួនយូរដល់ទៅ ២ម៉ោងឯណោះ វ៉ាលីធ្វើដំណើរជាច្រើនហាក់ពុំមានម្ចាស់ ប្រព័ន្ធខ្សែពានបានគាំងលែងដំណើរការ វ៉ាលីធ្វើដំណើរជាច្រើនត្រូវយកទៅតម្រៀបគ្នានៅខាងក្រៅ ។

មើលទៅហាក់ដូចជាមិនមែនជាបញ្ហាផ្នែកបច្ចេកទេសតែមួយផ្នែកនោះទេ រយៈកាល ៣ខែកន្លងមក ជាពិសេសកាលពីសប្ដាហ៍កន្លងមកនេះ បញ្ហាចម្បងនៅក្នុងព្រលានយន្ដហោះក្នុងចក្រភពអង់គ្លេស និងបណ្ដាព្រលានយន្ដហោះក្នុងសហគមន៍អឺរ៉ុបទាំងមូល ក្នុងរដូវកាលមានភ្ញៀវទេសចរណ៍ តែងតែជួបប្រទះនូវកង្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ មានបុគ្គលិកធ្វើការមិនគ្រប់គ្រាន់ និងកត្តាពហិការមិនធ្វើការទាំងអស់គ្នាជាញឹកញាប់ ទើបធ្វើឲ្យជើងហោះហើរមានការយឺតយ៉ាវ មានការលុបចោលនូវជើងហោះហើររាប់ពាន់ជើង ការ check in មានភាពយឺតយ៉ាវបង្កឲ្យមានការតម្រង់ជួរវែងៗ អ្នកធ្វើដំណើរជាច្រើនមានការខកខានជើងហោះហើរ ជើងហោះហើរបានព្យាយាមកាត់បន្ថយជើងហោះហើររបស់ខ្លួន ដោយសារបញ្ហាកង្វះបុគ្កលិក ។

ប្រភព ៖ The Sun

Leave a Reply

Your email address will not be published. Required fields are marked *