គណៈកម្មាធិការជាតិអូឡាំពិកថៃចោទថា កម្ពុជាបានបំពានច្បាប់អូឡាំពិកអន្តរជាតិ បន្ទាប់ពីប្ដូរឈ្មោះពី Muay Thai ទៅជា Kun Khmer “គុនខ្មែរ” វិញ
Sport

គណៈកម្មាធិការជាតិអូឡាំពិកថៃចោទថា កម្ពុជាបានបំពានច្បាប់អូឡាំពិកអន្តរជាតិ បន្ទាប់ពីប្ដូរឈ្មោះពី Muay Thai ទៅជា Kun Khmer “គុនខ្មែរ” វិញ

ថៃនឹងធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ប្រដាល់សេរីក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជានាពេលខាងមុខ នេះបើតាមមន្ត្រីថៃបានបញ្ជាក់នៅថ្ងៃអង្គារថាជាជម្លោះដ៏ជូរចត់ជាមួយម្ចាស់ផ្ទះជុំវិញការប្រើប្រាស់ឈ្មោះថា គុនខ្មែរ ជំនួសឲ្យ Muay Thai ។

បើតាម AFP មន្ត្រីថៃនិយាយថា ខ្លួនមានការខឹងសម្បារចំពោះផែនការរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ ដែលពួកគេបានប្រើឈ្មោះនៅក្នុងកម្មវិធីផ្លូវការជាគុនខ្មែរ ជំនួសឲ្យ Muay Thai ខណៈដែលឈ្មោះ Muay Thai អាចត្រូវបានគេស្គាល់ជុំវិញពិភពលោក ចំណែកឯមន្ត្រីកម្ពុជាអះអាងថា កីឡានេះមានប្រភពចេញពីវប្បធម៌ខ្មែររបស់ពួកគេទៅវិញ ។

ព្រឹត្តិការណ៍នេះជាប្រភេទកីឡាប្រយុទ្ធមួយក្នុងចំណោមប្រភេទកីឡាប្រយុទ្ធប្រចាំតំបន់ចំនួន 11 រួមជាមួយប្រដាល់សេរី ការ៉ាតេ តេក្វាន់ដូ គុនល្បុក្កតោ និងវ៉ូវីណាម ។ ការប្រកួតនឹងចាប់ផ្តើមនៅខែឧសភា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល 60 ឆ្នាំ។

លោក Charoen Wattanasin អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃបានថ្លែងថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនបានទទួលស្គាល់ពាក្យគុនខ្មែរទេ ។ គាត់បានប្រាប់ AFP ថា “ពួកគេកំពុងបំពានបទប្បញ្ញត្តិអន្តរជាតិសម្រាប់ការប្រកួតកីឡា” ។ លោកបានបន្តថា សមាគមប្រដាល់ថៃនឹងមិនបញ្ជូនអត្តពលិកទៅប្រកួតទេ ខណៈមន្ត្រីកីឡាកម្ពុជាក៏បដិសេធមិនព្រមធ្វើតាមការទទូចរបស់ថៃដែរ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជាបានប្រាប់ AFP ថា “យើងជាប្រទេសម្ចាស់ផ្ទះ ដូច្នេះយើងមានសិទ្ធិផ្លាស់ប្តូរវាទៅជាគុនខ្មែរ ដោយសារកីឡានេះមានដើមកំណើតជារបស់ខ្មែរ ហើយវាជាវប្បធម៌របស់យើង។ «យើងត្រូវតែបំពេញចិត្តប្រជាជនយើង»។

លោកថា កម្ពុជានឹងសងសឹក ហើយមិនបញ្ជូនកីឡាករប្រដាល់ទៅប្រកួតនៅថៃទេ ប្រសិននៅពេលដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមឆ្នាំ២០២៥ ហើយដាក់ឈ្មោះវិញ្ញាសារនេះថា Muay Thai ។

ប្រភព ៖ AFP

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *