គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ចំនួនដល់ទៅជិត ៨០%!!
Breaking News

គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ចំនួនដល់ទៅជិត ៨០%!!

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា កាលពីថ្ងៃអាទិត្យបានចេញផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី5 មិថុនា 2022 ថា គណបក្សប្រជាជនកម្ពុជា​ បានទទួលអាសនៈក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់ទៅ 80% ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានបង្ហាញឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៩.៣៧៦អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំសង្កាត់សរុប ១១.៦២២ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ។

ក្នុងចំណោមឃុំសង្កាត់សរុបចំនួន ១.៦៥២ គណបក្សប្រជាជនកម្ពុជាទទួលបានតំណែងជាប្រធាន(មេឃុំ)ចំនួន ១.៦៤៨ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ។

គណបក្សភ្លើងទៀនដែលទើបនឹងបង្កើតឡើងថ្មីបានឈ្នះអាសនៈចំនួន ២.១៩៨ និងទទួលបានតំណែងជាមេឃុំចំនួន ៤ រីឯអាសនៈដែលនៅសេសសល់គឺបានទៅគណបក្សនយោបាយចំនួនប្រាំពីរផ្សេងទៀត ។ ក្នុងនោះចំនួនអ្នកទៅបោះឆ្នោតមាន 80.2% ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោតចំនួន 9.2 លាននាក់ ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ចាប់តាំងពីឆ្នាំ ២០០២រៀងមក ។

ប្រភព ៖ Nikkei Asia

រូបភាព ៖ Samdech Hun Sen, Cambodian Prime Minister

Leave a Reply

Your email address will not be published. Required fields are marked *