ការបាក់ទឹកចិត្ត ដោយបាក់អំនួត
ប្រជាជាតិមួយដែលធ្លាប់តែមានមោទកភាពនឹងអំនួត ចំពោះជ័យជម្នះរបស់ជនជាតិខ្លួនតាំងពីសតវត្សទី ៩ ដល់សតវត្សទី ១១ ក៏មកប៉ះនឹងសត្រូវយួនបរាជ័យច្រើនលើកច្រើនសារ ហើយនៅឆ្នាំ ១១៧៧ បានទទួលអាម៉ាស់ចំពោះមុខ ចាម ដែលហ៊ានចូលមកប្លន់ និងដុតរាជធានីអង្គរតែម្តង ហើយចាប់តាំងពីសតវត្សទី ១៣ មក ខ្មែរទទួលការគំរាមកំហែង និងបរាជ័យយ៉ាងជូរចត់ ចំពោះមុខថៃ ដែលជាជាតិក្មេងកំពុងស្រេកឃ្លាន ។ អំនួតខ្មែរក៏ត្រូវបាក់ ខ្មែរក៏បាត់ទំនុកចិត្តចំពោះខ្លួនឯង ។
ដូច្នេះហើយ តើខ្មែរមានកម្លាំងអ្វីទៀតដែលអាចធ្វើឱ្យខ្មែរយើងទ្រាំរស់តទៅទៀត ព្រោះរាជធានីដ៏រុងរឿង ក៏ប្រែជាឈឺចាប់ក្រៃលែង និងអាម៉ាស់ចំពោះមុខអំពើគំរាមកំហែងរបស់ពួកសៀមដែលដើមឡើយជាទាសកររបស់ខ្លួន? ជំហរផ្លូវចិត្តដួលរលំទៅ អ្វីៗក៏ត្រូវដួលរលំទាំងអស់ ។ នេះជាមូលហេតុដ៏មានជម្រៅបំផុត ដែលនាំឱ្យអរិយធម៌ខ្មែរបុរាណស្លាប់បាត់បង់ ។
ស្រង់ចេញពីសៀវភៅ ៖ អាទិទេពក្រុងអង្គរ