ក្រុម Hacker គាំទ្រដោយរុស្ស៊ីបានវាយប្រហារគេហទំព័ររបស់រដ្ឋាភិបាលជប៉ុន
Breaking News

ក្រុម Hacker គាំទ្រដោយរុស្ស៊ីបានវាយប្រហារគេហទំព័ររបស់រដ្ឋាភិបាលជប៉ុន

មជ្ឈមណ្ឌលឆ្លើយតបសន្តិសុខតាមអ៊ីនធឺណិតរបស់ជប៉ុនបាននិយាយថា វិបសាយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានរងការវាយប្រហារ​តាមអ៊ីនធឺណិត ហើយ​មិនអាចចូលដំណើរការបានទេនៅថ្ងៃអង្គារនេះ ខណៈក្រុម Hacker ដែលគាំទ្ររុស្ស៊ីបាន​ទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo ។

យោងតាមមជ្ឈមណ្ឌលជាតិនៃការត្រៀមខ្លួន និងយុទ្ធសាស្ត្រសម្រាប់សុវត្ថិភាពតាមអ៊ីនធឺណិត គេហទំព័រនេះស្ថិតនៅក្រោម​ការវាយប្រហារ DDoS ហើយមិនអាចចូលដំណើរការបានចាប់ពីម៉ោងប្រហែល 4:30 រសៀល។ ហើយនៅតែរំខានរហូតដល់យប់ ។

ក្រុម Hacker គាំទ្ររុស្ស៊ី Killnet បានបង្ហោះសារនៅលើកម្មវិធីផ្ញើសារ Telegram ដោយអះអាងថាខ្លួនបានធ្វើការវាយប្រហារលើគេហទំព័ររបស់រដ្ឋាភិបាលជប៉ុន ។

Leave a Reply

Your email address will not be published. Required fields are marked *