ក្រុមហ៊ុន TotalEnergies ចេញមុខច្រានចោលរបាយការណ៍ដែលថា ខ្លួនបានផលិតប្រេងឥន្ធនៈសម្រាប់កងទ័ពរុស្ស៊ី
Breaking News

ក្រុមហ៊ុន TotalEnergies ចេញមុខច្រានចោលរបាយការណ៍ដែលថា ខ្លួនបានផលិតប្រេងឥន្ធនៈសម្រាប់កងទ័ពរុស្ស៊ី

ក្រុមហ៊ុន TotalEnergies  រងការរិះគុណយ៉ាងខ្លាំងបន្ទាប់ពីរបាយការណ៍មួយនៅដើមសប្តាហ៍នេះដែលបាននិយាយថា ក្រុមហ៊ុនថាមពលរបស់បារាំងមួយនេះកំពុងផ្គត់ផ្គង់ប្រេងយន្តហោះដល់កងទ័ពរុស្ស៊ី​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ក្រុមហ៊ុន TotalEnergies បាននិយាយថា ​ផលិតផលប្រេងដែលទទួលបានកំឡុងពេលដំណើរការផលិតនៅបរិវេណ តំបន់ Ust-Luga ក្នុងប្រទេសរុស្ស៊ីរួមមានប្រេងឥន្ធនៈយន្តហោះ (Jet A-1) ដែលត្រូវបាននាំចេញផ្តាច់មុខទៅខាងក្រៅប្រទេសរុស្ស៊ី ហើយវាក៏មិនមានវិញ្ញាបនប័ត្រសម្រាប់លក់នៅក្នុងប្រទេសរុស្ស៊ីនោះដែរ” ។ ​

ដូច្នេះវាច្បាស់ណាស់ថាការ​ផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ និងការអំពាវនាវឱ្យស៊ើបអង្កេតសកម្មភាពរបស់ក្រុមហ៊ុន TotalEnergies ​គឺពិតជាគ្មានមូលដ្ឋាននៅក្នុងការពិតនោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *