ក្រុមហ៊ុន Samsung បានបដិសេធរឿងផ្លាស់ប្តូរសង្វាក់ផលិតកម្មស្មាតហ្វូនរបស់ខ្លួនពីវៀតណាមទៅឥណ្ឌា
Asia Economic

ក្រុមហ៊ុន Samsung បានបដិសេធរឿងផ្លាស់ប្តូរសង្វាក់ផលិតកម្មស្មាតហ្វូនរបស់ខ្លួនពីវៀតណាមទៅឥណ្ឌា

អគ្គនាយកក្រុមហ៊ុន Samsung ប្រទេសវៀតណាមបាននិយាយថា ក្រុមហ៊ុននឹងមិនផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មស្មាតហ្វូនពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌានោះទេ បន្ទាប់ពីមានការដកស្រង់ប្រភពមួយកាលពីខែមុនដោយនិយាយថា ក្រុមហ៊ុន Samsung Electronics បានសម្រេចចិត្តផ្លាស់ប្តូរផលិតកម្មម៉ូដែលស្មាតហ្វូនរបស់ខ្លួនជាបណ្តើរៗទៅកាន់ប្រទេសឥណ្ឌា រួមទាំងទូរស័ព្ទដែលកំពុងផលិតនៅប្រទេសវៀតណាមផងដែរ ។

ទោះបីជាយ៉ាងណា អគ្គនាយកក្រុមហ៊ុន Samsung ប្រទេសវៀតណាមបាន និយាយ ថា ផលិតផលដែលផលិតនៅក្នុងប្រទេសឥណ្ឌា គឺ ផ្ដោតសំខាន់លើទីផ្សារក្នុងស្រុកហើយមួយផ្នែកតូចត្រូវនាំចេញទៅប្រទេសទ្វីបអាហ្វ្រិក ។ រីឯនៅប្រទេសវៀតណាម ទូរស័ព្ទត្រូវបានផលិត និងនាំចេញទៅកាន់ប្រទេសចំនួន ១២៨ ជុំវិញពិភពលោក។ ដូច្នេះហើយ ទិន្នផលរបស់ក្រុមហ៊ុន Samsung ប្រទេសវៀតណាមមិនត្រូវបានប៉ះពាល់ដោយទិន្នផលទូរស័ព្ទនៅក្នុងប្រទេសឥណ្ឌាទេ។

ប្រភព ៖ VNExpress

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *