ក្រុមហ៊ុន NSO កាត់បន្ថយបុគ្គលិកចំនួន 100នាក់ និងប្រកាសរៀបចំរចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួនឡើងវិញ
Breaking News

ក្រុមហ៊ុន NSO កាត់បន្ថយបុគ្គលិកចំនួន 100នាក់ និងប្រកាសរៀបចំរចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួនឡើងវិញ

NSO ក្រុមហ៊ុនអ្នកបង្កើតកម្មវិធី Pegasus Spyware ប្រកាសរៀបចំរចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួនឡើងវិញ បន្ទាប់ពី CEO របស់ក្រុមហ៊ុនលាលែងពីតំណែង ហើយក្រុមហ៊ុនក៏បានកាត់បន្ថយបុគ្គលិកចំនួន 100នាក់ផ្សេងទៀតផងដែរ ។

ក្រុមហ៊ុនដែលជាស្ថាបនិក Pegasus Spyware មួយនេះកំពុងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរបស់ខ្លួន បន្ទាប់ពីមានរឿងអាស្រូវនៃការជួយដល់រដ្ឋាភិបាលនៃប្រទេសជាច្រើន ប្រើប្រាស់កម្មវិធីរបស់ខ្លួនដើម្បីវាយប្រហារបក្សប្រឆាំងរបស់ពួកគេ ។

Chalef Julio នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន NSO Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល បានប្រកាសលាលែងពីតំណែង រួមជាមួយនឹងការប្រកាសអំពីការបញ្ឈប់បុគ្គលិកចំនួន 100នាក់ក្នុងចំណោមបុគ្គលិកសរុបទាំងអស់ 700នាក់ ដោយហេតុផលរៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ ដើម្បីរៀបចំឱ្យមានដំណើរការល្អ និងដើម្បីភាពរីកចម្រើនលូតលាស់របស់ក្រុមហ៊ុនឡើងវិញ ។

Leave a Reply

Your email address will not be published. Required fields are marked *