ក្រុមហ៊ុន Nokia គ្រោងនឹងដាក់ឱ្យដំណើរការអ៊ីនធឺណិត 4G នៅលើឋានព្រះចន្ទ​
Technology World

ក្រុមហ៊ុន Nokia គ្រោងនឹងដាក់ឱ្យដំណើរការអ៊ីនធឺណិត 4G នៅលើឋានព្រះចន្ទ​

ក្រុមហ៊ុន Nokia កំពុងរៀបចំដាក់ឱ្យដំណើរការបណ្តាញ 4G នៅលើឋានព្រះចន្ទនៅចុងឆ្នាំនេះ ក្នុងគោលបំណងជួយដល់ការរុករកលើឋានព្រះចន្ទ ហើយជួយត្រួសត្រាយផ្លូវសម្រាប់វត្តមានមនុស្សនៅលើមួយនេះផងដែរ ដោយក្រុមហ៊ុនទូរគមនាគមន៍មួយនេះគ្រោងនឹងបញ្ជូនបណ្តាញ 4G របស់ខ្លួនតាមរ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ក្រុមហ៊ុន Nokia បាននិយាយថា គោលបំណងរបស់ពួកគេគឺដើម្បីបង្ហាញថាបណ្តាញនៅលើផែនដីគឺអាចបំពេញតម្រូវការទំនាក់ទំនងដែលបេសកកម្មអវកាសនាពេលអនាគតត្រូវការបាន ដោយបន្ថែមថា បណ្តាញរបស់គេនឹងអនុញ្ញាតឱ្យអវកាសយានិកធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក និងជាមួយការគ្រប់គ្រងបេសកកម្ម ក៏ដូចជាគ្រប់គ្រងយានរ៉ូវ័រពីចម្ងាយ និងចាក់ផ្សាយបន្តផ្ទាល់វីដេអូ និងបញ្ជូនព័ត៌មានមកផែនដីវិញផ្ទាល់ៗ។

ប្រភព ៖ CNBC

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *