ក្រុមហ៊ុន Microsoft មានគោលបំណងក្នុងការធ្វើកំណែទម្រង់លើដំណើរការ AI នៅក្នុង Microsoft Bing
Economic

ក្រុមហ៊ុន Microsoft មានគោលបំណងក្នុងការធ្វើកំណែទម្រង់លើដំណើរការ AI នៅក្នុង Microsoft Bing

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ធ្វើការដើម្បីប្រតិបតិ្តការកំណែទម្រង់មួយនៅលើកម្មវិធីស្រាវជ្រាវរបស់ខ្លួនដែលមានឈ្មោះថា Bing ដោយប្រើបញ្ញាសិប្បនិម្មិតនៅពីក្រោយ Chatbot ChatGpt នេះបើតាមសារព័ត៌មានបច្ចេកវិទ្យាបានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារ ដោយយោងតាមមនុស្ស២នាក់ដែលដឹងច្បាស់ពីគម្រោងនេះ ។

បើតាមការរាយការណ៍ពីវេបសាយមូលដ្ឋានព័ត៌មានបច្ចេកវិទ្យាសាន់ហ្វ្រានស៊ីស្កូបាននិយាយថា Microsoft អាចនឹងប្រតិបត្តិការទម្រង់ថ្មីមួយមុនខែមីនា ហើយត្រូវបានគេសង្ឃឹមថានឹងប្រកួតប្រជែងជាមួយកម្មវិធីរបស់ Google ។

ក្រុមហ៊ុន Microsoft បាននិយាយ​កាលពីឆ្នាំមុនថា ខ្លួនគ្រោងនឹងបញ្ចូលកម្មវិធីបង្កើតរូបភាពពី OpenAI ដែលត្រូវបានគេស្គាល់ថា DALL-E 2 ទៅក្នុង Microsoft Bing ។ OpenAI បានបដិសេធមិនធ្វើអត្ថាធិប្បាយពីការលើកឡើងនេះ ខណៈដែលក្រុមហ៊ុន Microsoft មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំឱ្យមានការបកស្រាយរបស់ Reuters ផងដែរ ។

ប្រភព ៖ CNA

Translate by CHAN RATANAK

Leave a Reply

Your email address will not be published. Required fields are marked *