ក្រុមហ៊ុន Boeing នឹងជួលកម្មករបន្ថែមចំនួន 10,000 នាក់នៅឆ្នាំ 2023 ខណៈដែលក្រុមហ៊ុននេះកំពុងបង្កើនសង្វាក់ផលិតកម្ម
Business

ក្រុមហ៊ុន Boeing នឹងជួលកម្មករបន្ថែមចំនួន 10,000 នាក់នៅឆ្នាំ 2023 ខណៈដែលក្រុមហ៊ុននេះកំពុងបង្កើនសង្វាក់ផលិតកម្ម

ក្រុមហ៊ុនផលិតយន្តហោះអាម៉េរិក Boeing បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនរំពឹងថា នឹងជួលកម្មករ 10,000 នាក់នៅឆ្នាំ 2023 និងបង្កើនការផលិតយន្តហោះ ប៉ុន្តែនឹងកាត់បន្ថយការងារក៏ទទួលបានគាំទ្រមួយចំនួនផងដែរ ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Arlington រដ្ឋ Virginia បានបង្កើនការងារសរុបដោយមានកម្មករប្រហែល 14,000 នាក់ក្នុងឆ្នាំ 2022 ដែលធ្វើឲ្យកម្មករសរុបចំនួន 156,000 គិតត្រឹមថ្ងៃទី 31 ខែធ្នូ ពោលគឺកើនឡើងពីប្រហែល 142,000 នាក់ក្នុងឆ្នាំ 2021។ ហើយនៅពេលនេះក្រុមហ៊ុន Boeing មានបុគ្គលិកប្រហែល 136,000 នាក់នៅក្នុងសហរដ្ឋអាម៉េរិក។

តែគួឱ្យដឹងដែរថា ក្រុមហ៊ុន Boeing បានទទួលស្គាល់ថា ខ្លួននឹងកាត់បន្ថយបុគ្គលិកនៅក្នុងមុខងារគាំទ្រមួយចំនួនដែលជាការផ្លាស់ប្តូរមួយមានគោលបំណងធ្វើឱ្យវាអាចតម្រឹមធនធានឲ្យបានប្រសើរជាងមុន ដើម្បីគាំទ្រផលិតផលបច្ចុប្បន្ន និងការអភិវឌ្ឍន៍បច្ចេកវិទ្យា ។ ប៉ុន្តែក្រុមហ៊ុននេះបដិសេធសុំមិនធ្វើការបកស្រាយពីការកាត់នៃចំនួនកម្មករនៅឆ្នាំ 2023 នេះទេ។ ហើយ កំណើនភាគច្រើននឹងកើតឡើងនៅក្នុងអង្គភាពអាជីវកម្មរបស់ក្រុមហ៊ុន Boeing ក៏ដូចជាផ្នែកវិស្វកម្ម និងការផលិត ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗផងនោះ។

គួររំលឹកដែរថា ក្រុមហ៊ុនគ្រោងនឹងបង្កើនការចែកចាយយន្តហោះ 737 MAX ពីយន្តហោះ 374 គ្រឿងក្នុងឆ្នាំ 2022 ដល់ចន្លោះពី 400 ទៅ 450 គ្រឿងនៅឆ្នាំនេះ ជាមួយនឹងការចែកចាយយន្តហោះ 787 ត្រូវបានគេរំពឹងថានឹងមានយន្តហោះពី 70 ទៅ 80 គ្រឿង។ ក្រុមហ៊ុន Airbus ដែលជាគូប្រជែងរបស់អឺរ៉ុបបាននិយាយនៅសប្តាហ៍នេះថា ខ្លួនគ្រោងនឹងបន្ថែមបុគ្គលិកចំនួន 13,000 នាក់នៅឆ្នាំនេះ។ ដោយប្រហែល 7,000 នៃការងារទាំងនោះត្រូវបានកំណត់ថាជាមុខតំណែងដែលទើបបង្កើតថ្មី ដោយមានប្រហែល 9,000 នៃការងារថ្មីដែលមានមូលដ្ឋាននៅអឺរ៉ុប។ប៉ុន្តែ ក្រុមហ៊ុន Boeing មិនបានធ្វើអត្ថាធិប្បាយអំពីចំនួនការងារថ្មីសុទ្ធដែលនឹងបង្កើតនៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ 2023 នោះទេ ។

Source: CNBC

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *