ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់លុបចោលជើងហោះហើរជាង 1,000ជើង ស្របពេលដែលបុគ្គលិកផ្នែកមួយចំនួនរបស់ខ្លួនធ្វើកូដកម្មទាមទារប្រាក់ខែខ្ពស់!!
Breaking News

ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់លុបចោលជើងហោះហើរជាង 1,000ជើង ស្របពេលដែលបុគ្គលិកផ្នែកមួយចំនួនរបស់ខ្លួនធ្វើកូដកម្មទាមទារប្រាក់ខែខ្ពស់!!

ក្រុមហ៊ុនអាកាសចរណ៍ Lufthansa បាននិយាយថា ខ្លួននឹងត្រូវលុបចោលជើងហោះហើរដ៏សំខាន់របស់ខ្លួនស្ទើរតែទាំងអស់នៅក្នុងទីក្រុង Frankfurt និង Munich នៅថ្ងៃពុធស្អែកនេះ មូលហេតុដោយសារតែការធ្វើកូដកម្មដោយបុគ្គលិកផ្នែកនានាដែលប្រចាំការនៅលើដីរបស់ខ្លួន ។ បញ្ហានេះនឹងមានផលប៉ះពាល់ដល់អ្នកដំណើររាប់ម៉ឺននាក់ខកខានក្នុងការធ្វើដំណើរ និងមានការជះឥទ្ធិពលនៅក្នុងតំបន់អឺរ៉ុបទាំងមូលផងដែរ ។ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa បាននិយាយកាលពីថ្ងៃអង្គារថាការធ្វើកូដកម្មនេះបានបង្ខំឲ្យខ្លួនធ្វើការលុបចោលជើងហោះហើរចំនួន 678ជើងក្នុងព្រលានយន្ដហោះនាទីក្រុង Frankfurt និង 345ជើងទៀតនៅព្រលានយន្ដហោះទីក្រុង Munich ។

Leave a Reply

Your email address will not be published. Required fields are marked *