ក្រុមហ៊ុនអាកាសចរណ៍នានាបាន នឹងកំពុងធ្វើការស្តារឡើងវិញនូវជើងហោះហើររបស់ខ្លួនលឿនជាងការគ្រោងទុកដើម្បីបំពេញតម្រូវការអ្នកធ្វើដំណើរ!!
Breaking News

ក្រុមហ៊ុនអាកាសចរណ៍នានាបាន នឹងកំពុងធ្វើការស្តារឡើងវិញនូវជើងហោះហើររបស់ខ្លួនលឿនជាងការគ្រោងទុកដើម្បីបំពេញតម្រូវការអ្នកធ្វើដំណើរ!!

ក្រុមហ៊ុនអាកាសចរណ៍នានាកំពុងធ្វើការស្ដារឡើងវិញនូវជើងហោះហើររបស់ពួកគេ បន្ទាប់ពីមានការផ្អាកមួយរយៈធំដោយសារជំងឺរាតត្បាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលមានការកើនឡើង និងដោយសារតែមានការលុបចោលនូវវិធានការនានាដែលបានកំណត់ពាក់ព័ន្ធទៅនឹងការធ្វើដំណើរផងដែរ ។ ស្របពេលជាមួយគ្នានេះផងដែរក៏នៅមានឧប្បសគ្គមួយថ្មីទៀតគឺតម្លៃប្រេងកំពុងមានការកើនឡើងខ្ពស់ និងកត្តាកង្វះកម្លាំងពលកម្មផងនោះ ទើបបណ្ដាលឲ្យតម្លៃសំបុត្រយន្ដហោះមានការកើនឡើងខ្ពស់ផងដែរ តែយ៉ាងណាមិញទាំងនេះក៏ពុំមែនជាឧប្បសគ្គធំក្នុងការរារាំងសម្រាប់អ្នកធ្វើដំណើរនោះឡើយ ។ ជាក់ស្ដែងជើងហោះហើរអន្តរជាតិពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងស៊ីដនី និងទីក្រុងឡុងត្រូវបានអ្នកធ្វើដំណើរធ្វើការកក់កៅអី superjumbo ពេញដល់ទៅ 90% ក្នុងរយៈពេលជាច្រើនសប្ដាហ៍ជាប់ៗគ្នា ។

ប្រភព ៖

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *