ក្រុមហ៊ុនលក់សម្លៀកបំពាក់លំដាប់ពិភពលោក H&M និយាយថា ប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ 89% បន្ទាប់ពីរុស្ស៊ីចាកចេញ
Breaking News

ក្រុមហ៊ុនលក់សម្លៀកបំពាក់លំដាប់ពិភពលោក H&M និយាយថា ប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ 89% បន្ទាប់ពីរុស្ស៊ីចាកចេញ

ក្រុមហ៊ុន H&M ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់លំដាប់លេខ 2 របស់ពិភពលោកបាន​និយាយ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានរាយការណ៍ពីប្រាក់ចំណេញខ្សោយជាងការរំពឹងទុកដោយសារតែការកើនឡើងនៃតម្លៃដឹកជញ្ជូន ការថយចុះការចំណាយរបស់អ្នកប្រើប្រាស់ និងការចាកចេញពីប្រទេសរុស្ស៊ី ។

ប្រាក់ចំណេញមុនពេញបង់ពន្ធក្នុងអំឡុងខែមិថុនាដល់ខែសីហា ដែលជាត្រីមាសសារពើពន្ធរបស់ក្រុមស៊ុយអែតបានធ្លាក់ចុះមកនៅត្រឹម ​60.9 លានដុល្លារ ខណៈកាលពីឆ្នាំមុនក្រុមហ៊ុននេះរកបានប្រាក់ចំណេញប្រមាណ 238 លានដុល្លារ ។ ​

ក្រុមហ៊ុន H&M (HMb.ST) បាននិយាយថា ខ្លួនត្រូវចំណាយប្រាក់ 82 លានដុល្លារសម្រាប់ការបញ្ឈប់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលបានប្រកាសកាលពីខែកក្កដា ស្មើនឹងពាក់កណ្តាលនៃប្រាក់ចំណេញធ្លាក់ចុះ ។

ទន្ទឹមនឹងនេះ ការកើនឡើងនៃវត្ថុធាតុដើម និងតម្លៃដឹកជញ្ជូន និងប្រាក់ដុល្លារអាម៉េរិកកាន់តែឡើងថ្លៃ បណ្តាលឱ្យមានការកើនឡើងថ្លៃដើមយ៉ាងច្រើនសម្រាប់ការទិញទំនិញ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *