ក្រុមហ៊ុនមេរបស់ Facebook គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ទៀតនៅសប្តាហ៍នេះ
Business Technology World

ក្រុមហ៊ុនមេរបស់ Facebook គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ទៀតនៅសប្តាហ៍នេះ

ក្រុមហ៊ុន Meta កំពុងរៀបចំផែនការថ្មីនៃការបញ្ឈប់បុគ្គលិក ហើយនឹងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ភ្លាមៗនៅសប្តាហ៍នេះបន្ថែមទៀត ទាំងដែលកាលពីក្នុងខែវិច្ឆិកាពួកគេបានកាត់បន្ថយបុគ្គលិកអស់ចំនួន ១៣% រួចមកហើយ ក្នុងគោលបំណងដើម្បីក្លាយជាក្រុមហ៊ុនមួយដែលមានប្រសិទ្ធភាពជាងមុន។

ដំណាក់កាលនៃការបញ្ឈប់ការងារនេះ អាចនឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយ។ អ្នកដែលធ្វើការលើផែនការកាត់បន្ថយបុគ្គលិកនេះ កំពុងសង្ឃឹមថាការបន្ថយបុគ្គលិកនេះនឹងអាចរួចរាល់មុនពេលដែលនាយកប្រតិបត្តិ Mark Zuckerberg ឈប់សម្រាកនៅពេលដែលភរិយាគាត់សម្រាលកូនទីបីក្នុងពេលឆាប់ៗនេះ។

ប្រភព ៖ Bloomberg

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *