ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាឈានមុខមួយរបស់រុស្ស៊ី ជ្រើសរើសបុគ្គលិកជាង 2000នាក់ ដែលផ្ទុយស្រឡះពីសហរដ្ឋអាម៉េរិកដែលកំពុងមានមនុស្សបាត់បង់ការងារជាច្រើននាក់!!
Breaking News

ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាឈានមុខមួយរបស់រុស្ស៊ី ជ្រើសរើសបុគ្គលិកជាង 2000នាក់ ដែលផ្ទុយស្រឡះពីសហរដ្ឋអាម៉េរិកដែលកំពុងមានមនុស្សបាត់បង់ការងារជាច្រើននាក់!!

បណ្ដាញសារព័ត៌មានរដ្ឋរុស្ស៊ី RT បានធ្វើការចុះផ្សាយថា ក្រុមហ៊ុន Yandex ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់រុស្ស៊ីបានប្រកាសថា ក្រុមហ៊ុនជ្រើសរើសបុគ្គលិកសារជាថ្មីម្ដងទៀតហើយ ។


ក្រុមហ៊ុន Yandex Company Limited ជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់រុស្ស៊ី ដែលផ្តល់សេវាកម្មផលិតផល, សេវាកម្មដែលទាក់ទងនឹងអ៊ីនធឺណិត, សេវាកម្ម search engines ផ្នែកអ៊ីនធឺណិត, សេវាកម្មព័ត៌មាន, ពាណិជ្ជកម្ម e-commerce, សេវាកម្មការដឹកជញ្ជូន, សេវាកម្មផែនទីនិងការនាំផ្លូវ, សេវាកម្មវិធីលើទូរស័ព្ទ និងការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញ ដែលភាគច្រើនបម្រើសេវាកម្មជូនអតិថិជននៅក្នុងប្រទេសរុស្ស៊ី ទាំងផ្នែករដ្ឋ និងឯកជន ក្រុមហ៊ុននេះមានការិយាល័យសាខាជាង 30កន្លែងនៅទូទាំងពិភពលោក ។ ហើយយោងតាមរបាយការណ៍របស់ Yandex ថាក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកនៅក្នុងការិយាល័យកណ្តាល និងការិយាល័យនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ហើយក្រុមហ៊ុនស្វាគមន៍ចំពោះសិស្សានុសិស្ស ឬមនុស្សទូទៅមកធ្វើកម្មសិក្សាក្នុងក្រុមហ៊ុនផងដែរ ក្រុមហ៊ុននេះមានមុខតំណែងជាង 800 នៅក្នុងក្រុមផ្នែក search engines និងនៅក្នុងផ្នែកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម ក៏ដូចជានៅក្នុងផ្នែកអាជីវកម្មដែលបម្រើសេវាកម្មដូចជា តាក់ស៊ី ការដឹកជញ្ជូនអាហារ និងការទិញអីវ៉ាន់ផ្សេងៗផងដែរ ។


រីឯក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកដូចជា Google, Apple, Meta, Microsoft និងក្រុមហ៊ុនផ្សេងទៀតគឺជៀសមិនរួចពីការប្រកាសថាពួកគេនឹងបញ្ឈប់បុគ្គលិកបន្ថែមទៀត ការកាត់បន្ថយបុគ្គលិកបែបនេះ បានកើតឡើងស្របពេលដែលសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *