ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គំរបស់ Apple នៅក្នុងប្រទេសឥណ្ឌា​ ចាប់ផ្ដើមផលិតគ្រឿងបន្លាស់របស់ AirPods សម្រាប់នាំចេញ​
Technology

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គំរបស់ Apple នៅក្នុងប្រទេសឥណ្ឌា​ ចាប់ផ្ដើមផលិតគ្រឿងបន្លាស់របស់ AirPods សម្រាប់នាំចេញ​

ក្រុមហ៊ុន Jabil   ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គំរបស់ Apple ក្នុងប្រទេសឥណ្ឌា ចាប់ផ្ដើមផលិតគ្រឿងបន្លាស់ AirPods សម្រាប់នាំចេញ ។ ក្រុមហ៊ុន Jabil​ ក៏ចាប់ផ្ដើមនាំចេញសំបកប្លាស្ទិករបស់ AirPods ឬប្រអប់ AirPods ទៅកាន់ប្រទេសចិន និងប្រទេសវៀតណាមផងដែរ ។

នេះគឺជាជំហានមួយទៀតនៃផែនការរបស់ក្រុមហ៊ុន Apple ក្នុងការផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន កំឡុងពេលដែលមានការកើនឡើងនូវភាពតានតឹងផ្នែកពាណិជ្ជកម្ម និងផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

ក្រុមហ៊ុន Apple បានពឹងផ្អែកលើប្រទេសឥណ្ឌា ចាប់តាំងពីពួកគេបានចាប់ផ្តើមរោងចក្រដំឡើង iPhone នៅប្រទេសឥណ្ឌាក្នុងឆ្នាំ 2017  ជាមួយនឹងការជំរុញរបស់រដ្ឋាភិបាលឥណ្ឌាដែលចង់ឲ្យបង្កើតជារោងចក្រផលិតក្នុងប្រទេសឥណ្ឌា ។

ប្រភព ៖ CNA

Translate by POV PECH

Leave a Reply

Your email address will not be published. Required fields are marked *