ក្រុមហ៊ុនផលិតរថយន្ត Toyota នឹង​ផ្អាក​ការ​ផលិត​នៅ​រោងចក្រ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​ចំនួន ៣ ខណៈ​ព្យុះ​ទីហ្វុង​ជិត​មក​ដល់
Breaking News

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹង​ផ្អាក​ការ​ផលិត​នៅ​រោងចក្រ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​ចំនួន ៣ ខណៈ​ព្យុះ​ទីហ្វុង​ជិត​មក​ដល់

ក្រុមហ៊ុន Toyota Motor Corp (7203.T) របស់ប្រទេសជប៉ុននឹងផ្អាកការផលិតនៅវេនពេលល្ងាចនៅរោងចក្រចំនួនបីនៅភាគខាងលិចប្រទេសជប៉ុន ដោយសារព្យុះទីហ្វុងខិតជិតមកដល់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ក្រុមហ៊ុន Toyota នឹងផ្អាកការផលិតវេនយប់ថ្ងៃចន្ទចាប់ពីម៉ោង 9 យប់ ​ និងលុបចោលការផលិតនៅព្រឹកថ្ងៃអង្គារនៅរោងចក្រចំនួនបីនៅភាគខាងលិចនៃខេត្ត Fukuoka ។

ក្រុមហ៊ុន​ផលិត​រថយន្ត​រំពឹង​ថា​នឹង​បន្ត​ការ​ផលិត​ឡើង​វិញ​នៅ​ពេល​យប់​ថ្ងៃ​អង្គារ ។

Leave a Reply

Your email address will not be published. Required fields are marked *