ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាម៉េរិកកំពុងត្រៀមបើករោងចក្ររបស់ខ្លួននៅក្នុងប្រទេសវៀតណាម
Breaking News

ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាម៉េរិកកំពុងត្រៀមបើករោងចក្ររបស់ខ្លួននៅក្នុងប្រទេសវៀតណាម

ក្រុមហ៊ុនផលិតបន្ទះឈីប Synopsys របស់អាម៉េរិកកំពុងផ្លាស់ប្តូរការវិនិយោគ និងកំពុងបណ្តុះបណ្តាលវិស្វករទៅកាន់ប្រទេសវៀតណាម ខណៈពេលដែលក្រុមហ៊ុននេះកំពុងមានការប្រុងប្រយ័ត្នខ្លាំងនៅក្នុងប្រទេសចិន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Nikkei Asia ។ ​

ក្រុមហ៊ុន Synopsys គឺជាក្រុមហ៊ុនមួយក្តាប់តូចរបស់សហរដ្ឋអាម៉េរិក ដែលគ្រប់គ្រងទីផ្សារពិភពលោកសម្រាប់ការរចនាស្វ័យប្រវត្តិកម្មអេឡិចត្រូនិច (EDA) ឬកម្មវិធីរចនាបន្ទះឈីប ។ ក្រុមហ៊ុនបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបណ្តុះបណ្តាលវិស្វករអគ្គិសនីនៅក្នុងប្រទេសវៀតណាម និងបរិច្ចាគអាជ្ញាប័ណ្ណកម្មវិធីសម្រាប់មជ្ឈមណ្ឌលរចនាបន្ទះឈីបដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

ឧស្សាហកម្ម EDA មានទំហំតូចជាងឧស្សាហកម្ម semiconductor ប៉ុន្តែកំពុងក្លាយជាផ្នែកឈានមុខគេដ៏សំខាន់នៅក្នុងសង្រ្គាមបន្ទះឈីប ដោយសារតែទីក្រុងប៉េកាំងបានតស៊ូ ដើម្បីជំរុញជម្រើសជំនួស oligopoly របស់សហរដ្ឋអាមេរិក។

សកម្មភាពរបស់ក្រុមហ៊ុន Synopsys ទទួលបានស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ប្រទេសវៀតណាម ។ ក្រុមហ៊ុនដូចជា Apple និង Panasonic ក៏កំពុងសម្រុកចូលទៅក្នុងប្រទេសដើម្បីធ្វើការវិនិយោគផងដែរ ​ ។

Leave a Reply

Your email address will not be published. Required fields are marked *