ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Apple ចាប់អារម្មណ៍ចង់ទិញក្លឹបបាល់ទាត់ Manchester United ក្នុងតម្លៃ 7 ពាន់លានដុល្លារ
Sport Technology

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Apple ចាប់អារម្មណ៍ចង់ទិញក្លឹបបាល់ទាត់ Manchester United ក្នុងតម្លៃ 7 ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Apple បានចូលរួមក្នុងការប្រជែងទិញយកក្លឹប Manchester United នេះបើយោងតាមរបាយការណ៍ ។ ក្លឹបបាល់ទាត់ Manchester United បាន​បញ្ជាក់​ពី​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលមួយ​​ថា​ក្លឹប​បាល់ទាត់​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នឹងត្រូវដាក់​លក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​កាលពី​ដើម​សប្តាហ៍​នេះ ។

​របាយការណ៍ពី Daily Star បានអះអាងថាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោកអាចនឹងចាប់អារម្មណ៍ក្នុងការទិញក្លឹប​បាល់ទាត់ Manchester United ក្នុងតម្លៃ 5.8 ពាន់លានផោន( 7 ពាន់លានដុល្លារ) ។

ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ មិនដែលធ្លាប់មានក្រុមកីឡាធំៗពីមុនមកទេ ប៉ុន្តែឱកាស​ដែលផ្តល់ដោយ Manchester United ត្រូវបានគេនិយាយថាជាកត្តាចម្បងក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេ ។

ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើងវានឹងក្លាយទៅជាការទិញក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ដោយលើសពីតម្លៃដែលក្រុមហ៊ុនរបស់លោក Todd Boehly បានទិញក្លឹបបាល់ទាត់ Chelsea ក្នុងតម្លៃ4.25 ពាន់លានផោនកាលពីដើមឆ្នាំនេះ ។

ប្រភព ៖ Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *