ក្រុមស្ត្រីមេម៉ាយដែលមានប្ដីជាទាហានរុស្ស៊ីដែលបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែនបានអំពាវនាវឲ្យលោក ពូទីនបញ្ជាឲ្យមានការកេណ្ឌទ័ពទ្រង់ទ្រាយធំ ដើម្បីធានាបាននូវជ័យជម្នះរបស់រុស្ស៊ីនៅអ៊ុយក្រែន
War

ក្រុមស្ត្រីមេម៉ាយដែលមានប្ដីជាទាហានរុស្ស៊ីដែលបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែនបានអំពាវនាវឲ្យលោក ពូទីនបញ្ជាឲ្យមានការកេណ្ឌទ័ពទ្រង់ទ្រាយធំ ដើម្បីធានាបាននូវជ័យជម្នះរបស់រុស្ស៊ីនៅអ៊ុយក្រែន

ក្រុមអ្នកស្នេហាជាតិដែលគេស្គាល់ថា ជាស្ត្រីមេម៉ាយប្ដីរបស់ពួកគេជាទាហានរុស្ស៊ីដែលបានស្លាប់នៅអ៊ុយក្រែនបានអំពាវនាវឱ្យប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាឱ្យមានការកេណ្ឌបុរសរាប់លាននាក់ជាទ្រង់ទ្រាយធំ និងបិទព្រំដែនដើម្បីធានាបានជ័យជម្នះនៅអ៊ុយក្រែន ។

លោក ពូទីន ដែលជាមេដឹកនាំដ៏សំខាន់បំផុតរបស់រុស្ស៊ីអាយុ 70 ឆ្នាំកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការទទួលបានជ័យជម្នះនៅក្នុងប្រទេសអ៊ុយក្រែនជាង 10 ខែចាប់តាំងពីគាត់បានបញ្ជូនកងទ័ពជាផ្នែកមួយនៃប្រតិបត្តិការដែលគាត់និយាយថាមានគោលបំណងការពារជនជាតិរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ។

ក្រុមដែលមានឈ្មោះថា Soldiers’ Widows of Russia បាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram ថា “យើងស្នើឱ្យប្រធានាធិបតីរបស់យើង វ្ល៉ាឌីមៀរ ពូទីន អនុញ្ញាតឱ្យកងទ័ពរុស្ស៊ី អនុវត្តការកេណ្ឌទ័ពទ្រង់ទ្រាយធំ” ។

“យើងស្នើឱ្យប្រធានាធិបតីរបស់យើង អគ្គមេបញ្ជាការកំពូលរបស់យើង ហាមឃាត់ការចាកចេញរបស់បុរសដែលគ្រប់អាយុចូលបម្រើយោធាពីប្រទេសរុស្ស៊ី ។ ហើយយើងមានសិទ្ធិពេញលេញខាងសីលធម៌ដើម្បីធ្វើរឿងនេះ៖ ប្តីរបស់យើងបានស្លាប់ដើម្បីការពារបុរសទាំងនេះ ប៉ុន្តែតើអ្នកណានឹងការពារយើងប្រសិនបើ គេរត់ទៅ?

ប្រភព ៖ Reuters

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *