ក្រុមសិស្សានុសិស្សមកពីប្រទេសចិនដណ្ដើមបានមេដាយមាស ក្នុងការប្រកួតអូឡាំព្យាដគណិតវិទ្យាអន្តរជាតិ IMO ជាមួយពិន្ទុខ្ពស់បំផុត​ ខណៈកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ2 និងអាម៉េរិកចំណាត់ថ្នាក់លេខ 3 !!
Breaking News

ក្រុមសិស្សានុសិស្សមកពីប្រទេសចិនដណ្ដើមបានមេដាយមាស ក្នុងការប្រកួតអូឡាំព្យាដគណិតវិទ្យាអន្តរជាតិ IMO ជាមួយពិន្ទុខ្ពស់បំផុត​ ខណៈកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ2 និងអាម៉េរិកចំណាត់ថ្នាក់លេខ 3 !!

អំឡុងថ្ងៃទី 06-16 ខែកក្កដា ឆ្នាំ2022 មានការប្រកួតប្រជែងគណិតវិទ្យាអូឡាំពិចអន្តរជាតិ ឬហៅកាត់ថា IMO ប្រចាំឆ្នាំ2022 ដែលបានប្រារព្ធឡើងនៅក្នុងរាជធានី Oslo ប្រទេស ន័រវេស ដោយក្រុមមកពីប្រទេសចិនជាអ្នកដណ្ដើមបានពានរង្វាន់ដោយពិន្ទុពេញ 252ពិន្ទុ ហើយប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ2 ដោយទទួលបាន 208ពិន្ទុ ។

រឿងដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សមាជិកក្រុមរបស់ប្រទេសចិនទាំងអស់មានចំនួន 6នាក់ ដែលចូលរួមក្នុងការប្រកួតលើកនេះបានពិន្ទុខ្ពស់បំផុត 252ពិន្ទុ ដោយស្ថិតិនេះគឺមានតែក្រុមមកពីសហរដ្ឋអាម៉េរិកប៉ុណ្ណោះដែលធ្លាប់ធ្វើបានតែម្ដងគត់កាលពីឆ្នាំ1994 ទស្សនាវដ្តីដែលបានចុះផ្សាយពិសេសកោតសសើរក្រុមអាម៉េរិកនៅពេលនោះគឺទស្សនាវដ្តី Times ។

ការប្រគួត IMO នាលើកនេះ ក្រុមមកពីសហរដ្ឋអាម៉េរិកឈរក្នុងលេខរៀងទី3 ដោយទទួលបានពិន្ទុ 207ពិន្ទុ, វៀតណាមឈរនៅលេខរៀងទី4 ទទួលបាន 196ពិន្ទុ, លេខរៀង5 បានទៅលើប្រទេសរ៉ូម៉ានី ទទួលបាន 194ពិន្ទុ, លេខរៀងទី6 បានទៅលើប្រទេសថៃ ទទួលបាន 193ពិន្ទុ, លេខរៀងទី7 បានទៅលើប្រទេសអាល្លឺម៉ង់ ទទួលបាន 192ពិន្ទុ, លេខរៀងទី8 បានទៅលើប្រទេសអ៊ីរ៉ង់ ទទួលបាន 191ពិន្ទុ, លេខរៀងទី9 បានទៅលើប្រទេសជប៉ុន ទទួលបាន 191ពិន្ទុ និងលេខរៀងទី10 បានទៅលើប្រទេសអ៊ីស្រាអែល ទទួលបាន 188ពិន្ទុ ។

នៅពេលបូកសរុបលទ្ធផលនៃការប្រកួតរួចមក នោះនឹងឃើញថា ប្រទេសមកពីតំបន់អាស៊ីដណ្ដើមបានលេខរៀងដល់ទៅ7 ក្នុងចំណោម10 លេខរៀង មានន័យថាគំនិតប្រាជ្ញារបស់ក្មេងៗមកពីតំបន់អាស៊ីមិនចាញ់ក្មេងៗនៅប្រទេសលោកខាងលិចនោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *