ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ការផ្ទុះនៅជិតមូលដ្ឋានទ័ពអាកាសរុស្ស៊ីក្នុងតំបន់គ្រីមៀរ គឺដោយសារការផ្ទុះឃ្លាំងផ្ទុកអាវុធ​ ប៉ុន្តែមិនបានបញ្ជាក់ពីការរងការវាយប្រហារណាមួយពីសំណាក់អ៊ុយក្រែនឡើយ!!
Breaking News

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ការផ្ទុះនៅជិតមូលដ្ឋានទ័ពអាកាសរុស្ស៊ីក្នុងតំបន់គ្រីមៀរ គឺដោយសារការផ្ទុះឃ្លាំងផ្ទុកអាវុធ​ ប៉ុន្តែមិនបានបញ្ជាក់ពីការរងការវាយប្រហារណាមួយពីសំណាក់អ៊ុយក្រែនឡើយ!!

យោងតាម ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ការផ្ទុះដ៏ធំដែលបានរាយការណ៍នៅជិតមូលដ្ឋានយោធារុស្ស៊ីនៅក្នុងតំបន់គ្រីមៀរ គឺដោយនៃឧប្បត្តិហេតុនៅឯកន្លែងឃ្លាំងផ្ទុក​អាវុធ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

មន្ត្រី​បាន​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​រង​របួស​នៅ​ក្នុង​ឧបទ្ទវហេតុ​នេះ​ទេ ហើយ​ការ​ខូច​ខាត​សម្ភារៈ​យោធា​ទំនង​ជា​មាន​តិច​តួច ប៉ុណ្ណោះ ។

សេវាសង្គ្រោះបន្ទាន់កំពុងប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងនៅនឹងកន្លែងកើតហេតុ ខណៈការស៊ើបអង្កេតលើមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់កំពុងដំណើរការ ។

Leave a Reply

Your email address will not be published. Required fields are marked *