កូរ៉េខាងត្បូងកំពុងតាមប្រមាញ់ជនជាតិចិនម្នាក់ដែលមានផ្ទុកមេរោគកូវីដ-19 ហើយបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក្ត
Asia Covid-19

កូរ៉េខាងត្បូងកំពុងតាមប្រមាញ់ជនជាតិចិនម្នាក់ដែលមានផ្ទុកមេរោគកូវីដ-19 ហើយបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក្ត

ប៉ូលិសកូរ៉េខាងត្បូងបានចាប់ផ្តើមការតាមប្រមាញ់អ្នកដំណើរជនជាតិចិនម្នាក់ដែលបានរត់គេចពីកន្លែងចត្តាឡីស័ក្ត នៅជិតទីក្រុងសេអ៊ូល បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ-19 ។

អ្នកដំណើរអាយុ 41 ឆ្នាំបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺផ្លូវដង្ហើមនៅពេលមកដល់អាកាសយានដ្ឋាន Incheon ដែលជាច្រកផ្លូវតែមួយគត់សម្រាប់ជើងហោះហើរពីប្រទេសចិន ។ ប៉ូលិសបាននិយាយថា ជនជាតិចិនបានបដិសេធមិននៅដាច់ដោយឡែក ហើយបានរត់ចេញពីសណ្ឋាគារមួយនៅលើកោះ Yeongjong នៃឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុង Incheon កាលពីយប់ថ្ងៃអង្គារ ។

កាសែត Korea JoongAng Daily បានរាយការណ៍ថា តាមរយៈខ្សែវីដេអូរបស់កាមេរ៉ាសុវត្ថិភាព CCTV បានបង្ហាញថា គេឃើញបុរសរូបនោះចុងក្រោយនៅហាងបញ្ចុះតម្លៃមួយក្នុងសង្កាត់ Jung របស់កោះនេះ ។

មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា បុគ្គលដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណ ត្រូវបានដាក់ក្នុងបញ្ជីតាមចាប់ខ្លួន ។ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា បុគ្គលនោះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ឬពិន័យជាប្រាក់ 10 លានវ៉ុន (7,840 ដុល្លារ) ប្រសិនបើត្រូវបានរកឃើញថា បានបំពានច្បាប់គ្រប់គ្រង និងការពារជំងឺឆ្លង ។

ប្រភព ៖ South China Morning Post

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *