កូរ៉េខាងត្បូងកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ
Asia Economic

កូរ៉េខាងត្បូងកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ

កូរ៉េខាងត្បូងកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចលើកដំបូងក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ ខណៈដែលទិន្នន័យនៅថ្ងៃពុធនេះបានបង្ហាញថា ឱនភាពពាណិជ្ជកម្មសម្រាប់ខែមករារបស់ប្រទេសនេះបានកើនឡើងដល់កំណត់ត្រាថ្មីមួយដោយព្រោះតែការធ្លាក់ចុះនៃការនាំចេញ ។

ប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសពឹងផ្អែកខ្លាំងលើវិស័យពាណិជ្ជកម្ម បានបង្ហាញពីការធ្លាក់ចុះចំពោះការនាំចេញ 16,6% ដែលជាការធ្លាក់ចុះលឿនបំផុតចាប់តាំងពីខែឧសភា ឆ្នាំ 2020 មក ។ រីឯការនាំចូលបានធ្លាក់ចុះ 2,6%  ។ ជាលទ្ធផល ប្រទេសនេះបានប្រកាសពីឱនភាពពាណិជ្ជកម្មប្រចាំខែដែលមានចំនួន 12.69 ពាន់លានដុល្លារ ជាកំណត់ត្រាដែលខ្ពស់ជាងខែនានា។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Choo Kyung-ho បាននិយាយថាបញ្ហាទាំងអស់នេះបណ្ដាលមកពីថ្ងៃឈប់សម្រាកដ៏យូររបស់ពិធីបុណ្យចូលឆ្នាំចិនក្នុងប្រទេសចិន និងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃបន្ទះឈីបកុំព្យូរ ដោយលោកក៏បានបន្ថែមថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិននឹងអាចជួយសម្រួលដល់ស្ថានភាពប្រទេសកូរ៉េខាងត្បូងបានបណ្ដើរៗផងដែរ។

ប្រភព ៖​ Reuters

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *