កូរ៉េ​ខាង​ជើង​បាន​ចោទ​ប្រកាន់​អាម៉េរិក​ពី​ការ​ផលិត​អាវុធ​ជីវសាស្ត្រ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​!!
Breaking News

កូរ៉េ​ខាង​ជើង​បាន​ចោទ​ប្រកាន់​អាម៉េរិក​ពី​ការ​ផលិត​អាវុធ​ជីវសាស្ត្រ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​!!

ក្រុងព្យុងយ៉ាងដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងម៉ូស្គូកាលពីខែកុម្ភៈបាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាម៉េរិកគឺជា “ដើមហេតុដែលបង្កឲ្យមានវិបត្តិនៅអ៊ុយក្រែន” ហើយនៅក្នុងខែនេះកូរ៉េខាងជើងបានទទួលស្គាល់ជាផ្លូវការនូវតំបន់បំបែកខ្លួនដែលគាំទ្ររុស្ស៊ីចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងគៀវកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ​កូរ៉េខាងជើង (KCNA) បាននិយាយកាលពីថ្ងៃអាទិត្យថា “បានបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តជាច្រើននៅក្នុងប្រទេស​ និងតំបន់ជាច្រើន រួមទាំងអ៊ុយក្រែន ដោយមិនគោរពសន្ធិសញ្ញាអន្តរជាតិ” ដោយលើកឡើងពីអ្វីដែលខ្លួនបាននិយាយថា “បានរកឃើញ” ដោយរុស្ស៊ី។

ទីក្រុងម៉ូស្គូកាលពីខែមីនាបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទផ្តល់មូលនិធិដល់ការស្រាវជ្រាវលើការអភិវឌ្ឍអាវុធជីវសាស្រ្តនៅអ៊ុយក្រែន ។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ បានបដិសេធចំពោះ​មន្ទីរពិសោធន៍ដែលមានបំណងផលិតអាវុធជីវសាស្រ្តក្នុងប្រទេសអ៊ុយក្រែន ដោយសហរដ្ឋអាម៉េរិកបាននិយាយថា ការចោទប្រកាន់នេះគឺជាសញ្ញាមួយបង្ហាញថា ទីក្រុងម៉ូស្គូអាចនឹងប្រើវិធីបែបនេះដោយខ្លួនឯង ។

លោក Izumi Nakamitsu អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ ក៏បាននិយាយកាលពីខែមីនាថា អង្គការសហប្រជាជាតិ «មិនបានដឹងពីកម្មវិធីអាវុធជីវសាស្ត្រណាមួយនៅក្នុងអ៊ុយក្រែនទេ»។

ប្រភព ៖ Alarabiya English

Leave a Reply

Your email address will not be published. Required fields are marked *