កុមារជនជាតិវៀតណាម២នាក់បានស្លាប់ បន្ទាប់ពីបានដុតផាវដែលពួកគេរៀនធ្វើតាម YouTube
Editorial

កុមារជនជាតិវៀតណាម២នាក់បានស្លាប់ បន្ទាប់ពីបានដុតផាវដែលពួកគេរៀនធ្វើតាម YouTube

ប៉ូលីសក្នុងខេត្ត Dak Lak បានបញ្ជាក់ថា កុមារពីរនាក់ម្នាក់អាយុ 11 និងម្នាក់ទៀតអាយុ 12 ឆ្នាំបានស្លាប់នៅក្នុងការផ្ទុះមួយខណៈពេលដែលកំពុងដុតផាវនៅផ្ទះរបស់ពួកគេ ។

ការផ្ទុះដែលបានកើតឡើងកាលពីថ្ងៃអាទិត្យនៅឯទីធ្លាខាងមុខផ្ទះក្នុងស្រុកមួយក្នុងស្រុក Krong Ana នៃខេត្ត Dak Lak ក៏បានបណ្តាលឱ្យកុមារពីរនាក់ផ្សេងទៀតដែលមានអាយុ 12 និង 9 ឆ្នាំរងរបួសផងដែរ ។

ក្មេងទាំង៤នាក់ ដែលសុទ្ធតែជាក្មេងប្រុស បានទិញគ្រឿងផ្ទុះតាមអ៊ីនធឺណិត ហើយបន្ទាប់មកធ្វើតាមការណែនាំនៅលើ YouTube អំពីរបៀបធ្វើផាវ ។

ប៉ូលិសបាននិយាយថា គ្រឿងផ្ទុះបានផ្ទុះឡើងភ្លាមៗដែលបង្កឱ្យមានគ្រោះថ្នាក់ ។

ប្រជាពលរដ្ឋក្នុងតំបន់បានប្រញាប់ប្រញាល់នាំកុមារទាំង៤នាក់ទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឮសំឡេងផ្ទុះ។ ម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ ហើយម្នាក់ទៀតបានស្លាប់នៅថ្ងៃចន្ទនេះ ។ ក្នុងចំណោមកុមាររងរបួសទាំងពីរនាក់ មានម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងហូជីមិញ ។

ការផ្ទុះនេះក៏បានបំផ្លាញដំបូលផ្ទះមួយផ្នែកផងដែរ ។

ប្រភព ៖​ VNExpress

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *