ការលក់ប្រេងរបស់រុស្ស៊ីទៅកាន់បណ្ដាប្រទេសអឺរ៉ុបបន្តកើនឡើង ខណៈអឺរ៉ុបទើបតែប្រកាសពីការផ្អាកទិញប្រេងពីរុស្ស៊ី ។
Breaking News

ការលក់ប្រេងរបស់រុស្ស៊ីទៅកាន់បណ្ដាប្រទេសអឺរ៉ុបបន្តកើនឡើង ខណៈអឺរ៉ុបទើបតែប្រកាសពីការផ្អាកទិញប្រេងពីរុស្ស៊ី ។

អឺរ៉ុបបានបង្កើនបរិមាណប្រេងឆៅដែលខ្លួនកំពុងនាំចូលពីរុស្ស៊ីនេះបើតាម Bloomberg បានរាយការណ៍នៅសប្តាហ៍នេះ។ នេះបើទោះបីជាការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានព្រមព្រៀងកាលជាងមួយខែមុនក៏ដោយ។

រោងចក្រចម្រាញ់ប្រេងនៅលើទ្វីបអឺរ៉ុបបានទិញប្រេងឆៅពីរុស្ស៊ីប្រមាណ 1.84 លានបារ៉ែលក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យតាមដាននាវាដោយបន្ថែមថាវាគឺជាការកើនឡើងសប្តាហ៍ទីបីជាប់ៗគ្នា និងកម្រិតខ្ពស់បំផុតដែលអឺរ៉ុបរួមទាំងតួកគីទទួលបានប្រេងក្នុងរយៈពេលជិតពីរខែ ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ក្រុមហ៊ុន និងប្រទេសអឺរ៉ុបមួយចំនួនបានបោះជំហានថយក្រោយរួចហើយ ដោយបន្សល់ទុកទីផ្សារឱ្យអ្នកផ្សេងទៀតដែលរីករាយក្នុងការបន្តទិញប្រេងឆៅរបស់រុស្ស៊ីដែលកំពុងត្រូវបានផ្តល់ជូនក្នុងតម្លៃថោក ។

កាលពីដើមខែនេះ The Economist បានរាយការណ៍ថាការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបបានកើនឡើង 14% នៅចន្លោះខែមករា និងខែមេសា ទោះបីជាមានការសន្យារបស់ទ្វីបនេះក្នុងការកាត់បន្ថយការនាំចូលក៏ដោយ ។

ប្រភព ៖ Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *