ការបិទខ្ទប់ទីក្រុងសៀងហៃបានធ្វើឲ្យចំណូលរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan ធ្លាក់ចុះដល់ទៅ60%!!
Breaking News

ការបិទខ្ទប់ទីក្រុងសៀងហៃបានធ្វើឲ្យចំណូលរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan ធ្លាក់ចុះដល់ទៅ60%!!

ក្រុមហ៊ុន Nissan បានបង្ហាញនូវរបាយការណ៍ប្រាក់ចំណូលដែលមានការធ្លាក់ចុះដល់ទៅជិទ60% ក្នុងត្រីមាសចុងក្រោយកាលពីមិថុនាកន្លងមកនេះ ដោយសារកត្តាបិទខ្ទប់ទីក្រុងសៀងហៃ និងកង្វះខាតបន្ទះឈីបដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់ជំនួញមុខជំនួយរបស់ខ្លួន ។

Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តធំរបស់ជប៉ុន កាលពីខែឧសភា បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធពេញមួយឆ្នាំប្រកបដោយភាពវិជ្ជមានលើកដំបូងរបស់ខ្លួនក្នុងរយៈពេល 3 ឆ្នាំចុងក្រោយរបស់ខ្លួន ដែលប្រាក់ចំណេញសុទ្ធនៅត្រីមាសទី1 មានត្រឹមតែចំនួន 347លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ ដែលមានការធ្លាក់ចុះខ្ពស់ដល់ទៅ 58.9% បើធៀបនឹងឆ្នាំមុន ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Nissan “ក្នុងអំឡុងត្រីមាសទីមួយ បញ្ហាប្រឈមក្នុងមុខជំនួញដ៏ធ្ងន់ធ្ងរដែលបានដាក់សម្ពាធលើប្រាក់ចំណូលពីផលិតកម្មត្រូវបានរឹតបន្តឹង កំឡុងពេលមានការបិទទីក្រុងសៀងហៃ ដោយសារករណី COVID-19 ដែលមានការកើនឡើងនូវចំនួនអ្នកឆ្លងយ៉ាងឆាប់រហ័ស និងដោយសារកង្វះការផ្គត់ផ្គង់បរិក្ខាផ្នែក semiconductor ស្របពេលដែលកត្តាខាងក្រៅដូចជា តម្លៃនៃវត្ថុធាតុដើម និងថ្លៃដឹកជញ្ជូនក៏បានកើនឡើងខ្ពស់ផងដែរ ។

លោក Ashwani Gupta នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បាននិយាយថាការផ្ទុះឡើងនៃ COVID-19 នៅតែជាបញ្ហាប្រឈមលេខមួយដដែល ហើយលោកក៏បាននិយាយដោយសំដៅដល់បញ្ហានៃការធ្លាក់ចុះប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារអាម៉េរិកផងដែរថា “ទន្ទឹមនឹងនោះ ដែរយើងក៏ទទួលបានប្រាក់ចំណេញខ្លះពីអត្រាប្តូរប្រាក់ផងដេរ” ព្រោះវាបានជួយបង្កើនប្រាក់ចំណេញរបស់អាជីវកម្មជប៉ុននៅបរទេសបានបន្តិចបន្ទួចបន្ថែមពីលើនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *