ការដួលរលំធនាគារធំបំផុតទី១៦នៅសហរដ្ឋអាម៉េរិក Silicon Valley បង្កការឈឺក្បាលដល់ធនាគារកណ្តាលអាម៉េរិក
USA

ការដួលរលំធនាគារធំបំផុតទី១៦នៅសហរដ្ឋអាម៉េរិក Silicon Valley បង្កការឈឺក្បាលដល់ធនាគារកណ្តាលអាម៉េរិក

ការដួលរលំធនាគារ Silicon Valley កាលពីសប្តាហ៍មុនបង្កការឈឺក្បាលដល់ធនាគារកណ្តាលអាម៉េរិក ព្រោះវាអាចនាំឲ្យវដ្តនៃការដំឡើងអត្រាការប្រាក់បច្ចុប្បន្នរបស់ធនាគារកណ្តាលអាម៉េរិកបញ្ចប់លឿនជាងអ្នកវិភាគជាច្រើនបានរំពឹងទុក។ ធនាគារកណ្តាលអាម៉េរិកក៏ត្រូវទប់ស្កាត់បញ្ហាដែលកំពុងកើតមាននេះមិនឲ្យរាលដាលដល់ធនាគារដទៃក្នុងស្ថានភាពទីផ្សារដែលមិនច្បាស់លាស់មួយនេះ។

ពាណិជ្ជករ និងអ្នកវិភាគដែលធ្លាប់បានព្យាករណ៍ថាធនាគារកណ្តាលអាម៉េរិកនឹងនៅតែបន្តដំឡើងអត្រាការប្រាក់ដើម្បីដោះស្រាយវិបត្តិអតិផរណា ប៉ុន្តែឥឡូវនេះមានមតិជាច្រើនលើកឡើងថា ធនាគារកណ្តាលអាម៉េរិកនឹងរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅសប្តាហ៍ក្រោយ ដោយសារបញ្ហាដ៏ធំដែលកំពុងកើតមានក្នុងវិស័យធនាគារ ។

ប្រភព ៖ CNA

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *