ការជួញដូរមូលបត្របំណុលរុស្ស៊ី នឹងចាប់ផ្តើមដំណើរការឡើងសារជាថ្មីម្តងទៀត!!
Breaking News

ការជួញដូរមូលបត្របំណុលរុស្ស៊ី នឹងចាប់ផ្តើមដំណើរការឡើងសារជាថ្មីម្តងទៀត!!

ការជួញដូរមូលបត្របំណុលរុស្ស៊ី នឹងចាប់ផ្តើមដំណើរការឡើងសារជាថ្មីម្តងទៀត ដោយធនាគារអាម៉េរិកកំពុងធ្វើការដោះស្រាយបំណុលរបស់ប្រទេសរុស្ស៊ីក្នុងនាមជាអតិថិជនរបស់ខ្លួន ។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា មានធនាគារ Wall Street ជាច្រើនផ្សេងទៀត ហាក់មានឆន្ទៈក្នុងការជួញដូរមូលបត្របំណុលរបស់រុស្ស៊ី ដែលមុននេះបន្តិចត្រូវបានគេចាត់ទុកថា ជារឿងមួយដែលមិនអាចប៉ះពាល់បាន ។

ប្រភពបានឲ្យដឹងថា JPMorgan Chase & Co. និង Bank of America Corp. គឺជាធនាគារមួយក្នុងចំណោមធនាគារជាច្រើន ដែលចង់ជួយសម្រួលដល់ប្រតិបត្តិការបំណុលក្នុងអង្គភាពនានា និងបំណុលសាធារណៈរបស់រុស្ស៊ីក្នុងនាមជាអតិថិជនរបស់ពួកគេ ។ ធនាគារទាំងនេះមានឆន្ទៈក្នុងការធ្វើជាឈ្មួញកណ្តាល បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាម៉េរិកបានលើកឡើងថា ខ្លួនមិនបានបំពានទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *