ការឆ្លងរីករាលដាលនៃជំងឺអុតស្វា Monkeypox ត្រូវបានអង្គការសុខភាពពិភពលោកធ្វើការប្រកាសអាសន្ន!!
Breaking News

ការឆ្លងរីករាលដាលនៃជំងឺអុតស្វា Monkeypox ត្រូវបានអង្គការសុខភាពពិភពលោកធ្វើការប្រកាសអាសន្ន!!

អគ្គនាយកអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា មានករណីជំងឺនេះជាង ១៦,០០០ករណី ត្រូវបានរាយការណ៍ពីប្រទេសចំនួន ៧៥ប្រទេស ។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារជំងឺនេះចំនួន 5នាក់ ដែលនេះគឺជាសញ្ញានៃការផ្ទុះឡើងនូវជំងឺ Monkeypox នេះ ។ មានហានិភ័យខ្ពស់ណាស់នៃការរីករាលដាលជាអន្តរជាតិបន្ថែមទៀត បើទោះបីជាពេលនេះវានៅមានកម្រិតទាបយ៉ាងណាក៏ដោយ ។ លោកវេជ្ជបណ្ឌិត Tedros បាននិយាយបន្តថា សេចក្តីប្រកាសនេះនឹងជួយពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំង និងការអនុវត្តវិធានការដើម្បីកំណត់ការរីករាលដាលនៃមេរោគនេះ ហើយ WHO ក៏កំពុងចេញអនុសាសន៍ដែលខ្លួនសង្ឃឹមថានឹងអាចជំរុញឲ្យប្រទេសនានា ធ្វើការចាត់វិធានការដើម្បីបញ្ឈប់ការឆ្លងរាតរីករាលដាលនៃជំងឺនេះ និងការពារលើអ្នកដែលងាយនឹងប្រឈមទៅនឹងជំងឺនេះបំផុត គាត់បានបញ្ជាក់ថា “នេះគឺជាការផ្ទុះឡើងនៃជំងឺមួយដែលយើងអាចបញ្ឈប់វាបាន ជាមួយនឹងយុទ្ធសាស្រ្តត្រឹមត្រូវ និងក្រុមគ្រូពេទ្យដ៏ត្រឹមត្រូវ” ។

Leave a Reply

Your email address will not be published. Required fields are marked *