កងកម្លាំងអ៊ុយក្រែនកំពុងឡោមព័ទ្ធកងទ័ពរុស្ស៊ីនៅក្នុងតំបន់នៃបន្ទាយដ៏រឹងមាំភាគខាងកើតនៃទីក្រុង Lyman ហើយមានផ្លូវដឹកជញ្ជូនទាំងអស់ចូលទៅក្នុងតំបន់នេះកំពុងស្ថិតនៅក្រោមការបាញ់ផ្លោង ។ នេះបើយតាមអ្នកនាំពាក្យយោធាអ៊ុយក្រែនបានប្រាប់ទូរទស្សន៍សាធារណៈ Suspilne នៅថ្ងៃសុក្រនេះ ។
ប្រសិនបើមានការបញ្ជាក់ថារឿងនេះជាការពិតនោះ បង្ហាញថា រុស្ស៊ីកំពុងស្ថិតនៅលើចំណុចខ្សោយនៃយុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់ Donbas ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបញ្ជូលតំបន់ Donetsk ,Luhansk , Zaporozhye និង Kherson ទៅក្នុងប្រទេសរុស្ស៊ី ។
ប្រភព ៖ Reuters