កងទ័ព​អាម៉េរិកបានផ្អាកឈប់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវឧទ្ធម្ភាគចក្រ Chinook ប្រហែល 400 គ្រឿងដោយសារហានិភ័យនៃការឆេះម៉ាស៊ីន
Breaking News

កងទ័ព​អាម៉េរិកបានផ្អាកឈប់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវឧទ្ធម្ភាគចក្រ Chinook ប្រហែល 400 គ្រឿងដោយសារហានិភ័យនៃការឆេះម៉ាស៊ីន

អ្នកនាំពាក្យម្នាក់បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារថា កងទ័ពសហរដ្ឋអាម៉េរិកបានផ្អាកជាបណ្តោះអាសន្ននូវកងនាវារបស់ខ្លួនដែលមានឧទ្ធម្ភាគចក្រ Chinook ប្រហែល 400 គ្រឿង ដោយសារហានិភ័យនៃការឆេះម៉ាស៊ីន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ក្រុមហ៊ុន Planemaker Boeing Co (BA.N) ជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ Chinook ធុនធ្ងន់នេះ ដែលគាំទ្រប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងការជម្លៀសផ្នែកវេជ្ជសាស្រ្ត ។ ឧទ្ធម្ភាគចក្រនេះត្រូវបានប្រើប្រាស់ដោយកងកម្លាំងការពារអន្តរជាតិ រួមទាំងប្រទេសអ៊ីតាលី កូរ៉េខាងត្បូង និងកាណាដា ។

អ្នកនាំពាក្យកងទ័ពអាម៉េរិក លោកស្រី Cynthia O. Smith បាននិយាយថា “កងទ័ពបានកំណត់មូលហេតុឫសគល់នៃការលេចធ្លាយប្រេង ដែលបណ្តាលឱ្យមានការឆេះម៉ាស៊ីនមួយចំនួនក្នុងចំណោមឧទ្ធម្ភាគចក្រ H-47 ​ ហើយកំពុងអនុវត្តវិធានការកែតម្រូវ ដើម្បីដោះស្រាយបញ្ហានេះ”។

ក្រុមហ៊ុន Boeing បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅកាន់កងទ័ព ។ ​

Leave a Reply

Your email address will not be published. Required fields are marked *