កងទ័ពម៉ាឡេស៊ីសុំទោស បន្ទាប់ពីរថគ្រោះបានខូចនៅកណ្តាលផ្លូវ បង្កការកកស្ទះចរាចរណ៍ 2ថ្ងៃជាប់ៗគ្នា
Breaking News

កងទ័ពម៉ាឡេស៊ីសុំទោស បន្ទាប់ពីរថគ្រោះបានខូចនៅកណ្តាលផ្លូវ បង្កការកកស្ទះចរាចរណ៍ 2ថ្ងៃជាប់ៗគ្នា

កងទ័ពម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈ បន្ទាប់ពីរថក្រោះដែលនឹងត្រូវប្រើក្នុងពិធីដង្ហែក្បួននៃទិវាបុណ្យជាតិ បានខូចជាប់នៅកណ្តាលផ្លូវក្នុងទីក្រុង គូឡាឡាំពួ បង្កការកកស្ទះចរាចរណ៍2ថ្ងៃជាប់ៗគ្នា ។

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កងទ័ពម៉ាឡេស៊ីបានចេញលិខិតសុំទោសជាសាធារណៈ បន្ទាប់ពីរថក្រោះមួយគ្រឿងរបស់កងទ័ពបានខូចជាប់នៅកណ្តាលផ្លូវក្នុងទីក្រុង កូឡាឡាំពួ កាលពីថ្ងៃសៅរ៍ ទី27 ខែសីហា ឆ្នាំ2022 គឺត្រឹមតែមួយថ្ងៃគត់បន្ទាប់ពីរថក្រោះមួយគ្រឿងមុនបានខូចជាប់នៅតាមដងផ្លូវនៃរដ្ឋធានីនេះ រហូតបានបង្កការកកស្ទះចរាចរណ៍កាលពីថ្ងៃសុក្រ ទី26 ខែសីហា ឆ្នាំ2022 ។

Leave a Reply

Your email address will not be published. Required fields are marked *