កងទ័ពបានបញ្ចេញសារមួយចំពេលមានភាពតានតឹងជាមួយអាម៉េរិកថា កងទ័ពចិនត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម!!
Breaking News

កងទ័ពបានបញ្ចេញសារមួយចំពេលមានភាពតានតឹងជាមួយអាម៉េរិកថា កងទ័ពចិនត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម!!

ការបង្ហោះរបស់ក្រុមកងទ័ពចិនអំពី “ការត្រៀមខ្លួនសម្រាប់សង្គ្រាម” បានទាក់ទាញមនុស្សរាប់សែននាក់កាលពីថ្ងៃសុក្រលើបណ្តាញសង្គម Weibo ។ ទោះបីជាវាកើតឡើងនៅពេលដែលទីក្រុងប៉េកាំងបានព្រមានក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការបង្កហេតុលើកោះតៃវ៉ាន់ក៏ដោយ ការប្រកាសនេះគឺសំដៅទៅលើខួបនៃកងទ័ពរំដោះប្រជាជននាពេលខាងមុខ នេះបើយោងតាមសារព័ត៌មានរដ្ឋចិន Global Times ។

សារដែលមានតួអក្សរតែពីរជាភាសាចិនកុកងឺត្រូវបានបង្ហោះកាលពីថ្ងៃសុក្រនៅលើទំព័រ Weibo នៃកងទ័ពក្រុមទី 80 របស់កងទ័ពរំដោះប្រជាជនចិនដែលមានទីស្នាក់ការនៅទីក្រុង Weifang ខេត្ត Shandong ។

ឃ្លានេះអាចត្រូវបានបកប្រែថា “ត្រៀមខ្លួនសម្រាប់សង្គ្រាម” ឬ “ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ” ប៉ុន្តែ Global Times បាននិយាយថាការបកប្រែត្រឹមត្រូវគឺ “កំពុងត្រៀមខ្លួនសម្រាប់សង្គ្រាម!”
ថ្ងៃទី 1 ខែសីហាជាថ្ងៃប្រារព្ធខួបលើកទី 95 នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនហើយយោធាចិនកំពុងរៀបចំយ៉ាងមមាញឹកដើម្បីអបអរសាទរទិវានេះ ។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះនៅ Weibo កើតឡើងមួយថ្ងៃបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោក ស៊ី ជីនពីង និងប្រធានាធិបតីអាម៉េរិក ចូ បៃដិន ដែលមេដឹកនាំចិនបានផ្ញើសារព្រមានទៅកាន់សហរដ្ឋអាម៉េរិក។

«អ្នកណាដែលលេងជាមួយភ្លើងអ្នកនោះនឹងត្រូវវិនាសដោយសារវា ។ ចិនសង្ឃឹមថាសហរដ្ឋអាម៉េរិកនឹងយល់ច្បាស់អំពីបញ្ហានេះ» ។ លោក ស៊ី បន្ថែមថា ទីក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះការផ្តាច់ខ្លួនរបស់តៃវ៉ាន់ ។

Leave a Reply

Your email address will not be published. Required fields are marked *