កងកុម្មង់ដូកូរ៉េខាងជើង ៥០,០០០នាក់ ត្រៀមចូលរួមជាមួយកងកម្លាំងរុស្ស៊ីដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ​
War World

កងកុម្មង់ដូកូរ៉េខាងជើង ៥០,០០០នាក់ ត្រៀមចូលរួមជាមួយកងកម្លាំងរុស្ស៊ីដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ​

អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរបស់ទូរទស្សន៍រដ្ឋរុស្ស៊ីបានអះអាងថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំបញ្ជូនទាហានចំនួន 50,000 នាក់ពីកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅបេសកកម្មប្រយុទ្ធ ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

នៅក្នុងវីដេអូ Youtube របស់គាត់ លោក Aleksander Sladkov ដែលជាអ្នកកាសែតរុស្ស៊ីដែលមានជំនាញខាងកិច្ចការយោធា បានអះអាងថា កូរ៉េខាងជើងបានចងសម្ព័ន្ធភាពជាមួយរុស្ស៊ីយ៉ាងរឹងមាំនៅក្នុងជម្លោះដែលកំពុងបន្ត។

លោកបានបន្ថែមថា ទីក្រុងព្យុងយ៉ាងមានឆន្ទៈក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដោយការបញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមក្នុងប្រតិបត្តិការយោធាពិសេស ដែលជាពាក្យដែលប្រើជាទូទៅដោយទីក្រុងម៉ូស្គូ ជំនួសឱ្យការសំដៅលើជម្លោះជាសង្រ្គាមជាមួយអ៊ុយក្រែន ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Sladkov ដែលដកស្រង់ប្រភពពីទីក្រុងព្យុងយ៉ាង ក៏បានលើកឡើងផងដែរថា ជំនួយយោធានេះពីកូរ៉េខាងជើង នឹងត្រូវការការយល់ព្រមពីប្រទេសចិន ។

លោក Sladkov បានរៀបរាប់ពីរបៀបដែលកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានចេញការអំពាវនាវសម្រាប់អ្នកស្ម័គ្រចិត្តដែលមានឆន្ទៈចូលរួមក្នុងប្រតិបត្តិការរុស្ស៊ីនៅអ៊ុយក្រែន ហើយនៅថ្ងៃដំបូងមានមនុស្សប្រហែល 800,000 នាក់បានសម្តែងការចង់ចូលរួម។

លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍បានប្រកាសថាប្រទេសកូរ៉េខាងជើងគឺ “នៅលើទូកតែមួយ” ជាមួយរុស្ស៊ី ដោយបញ្ជាក់ថាកូរ៉េខាងជើងគាំទ្រទស្សនៈរបស់រុស្ស៊ីលើជម្លោះ ។ បន្ថែមពីលើនេះ គីម យ៉ូជុង ខ្លួនឯងផ្ទាល់បាននិយាយថា សង្រ្គាមអាចនឹងផ្ទុះឡើងរវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ។

ប្រភព ៖ Eurasian Times

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *