រុស្ស៊ីបានបើកការវាយប្រហារជាថ្មីលើអ៊ុយក្រែននៅថ្ងៃចន្ទនេះដែលបណ្តាលឲ្យមនុស្សត្រូវធ្វើដំណើរទៅកាន់ទីជម្រកនៅទូទាំងប្រទេស ខណៈប្រព័ន្ធការពារដែនអាកាសបានចាប់ផ្តើមសកម្មភាព ។
ស៊ីរ៉ែនប្រកាសអាសន្នស្ដីពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងក្នុងរដ្ឋធានីគៀវ និងទូទាំងប្រទេសក្នុងអ្វីដែលមន្ត្រីអ៊ុយក្រែនពណ៌នាថា ជារលកចុងក្រោយនៃការវាយប្រហារដោយមីស៊ីលរុស្ស៊ីចាប់តាំងពីការឈ្លានពានរបស់ខ្លួនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។
របាយការណ៍អំពីការវាយប្រហាររបស់រុស្ស៊ីមាននៅក្នុងតំបន់ Kharkiv , Donetsk, Dnipropetrovsk, Zaporizhzhia, Poltava ,Lviv, Ternopil, Khmelnytskyi , និងតំបន់ Kryvyi Rih ។ របាយការណ៍បឋមបានឲ្យដឹងថា មានមនុស្ស ២នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្សី នៅតំបន់ Zaporizhzhia ។
ប្រភព ៖
Reuters