ឯកអគ្គរដ្ឋទូតអ៊ុយក្រែនបានធ្វើការរិះគន់អ៊ីស្រាអែលចំពោះការបដិសេធមិនផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ។
Read Time:1 Minute, 25 Second
Views:117

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនបានធ្វើការរិះគន់អ៊ីស្រាអែលចំពោះការបដិសេធមិនផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ។

0 0

អ៊ុយក្រែនបានរិះគន់អ៊ីស្រាអែលកាលពីថ្ងៃអង្គារចំពោះការបដិសេធមិនផ្តល់អាវុធការពារ និងការមិនទទួលយកទាហានអ៊ុយក្រែនដែលរងរបួសសម្រាប់ការស្តានីតិសម្បទា។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអ៊ីស្រាអែល លោក Yevgen Korniychuk បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Tel Aviv ថា “ខណៈពេលដែលរុស្ស៊ីសម្លាប់ពលរដ្ឋរបស់យើង រដ្ឋាភិបាលអ៊ីស្រាអែលនៅស្ថិតក្នុងតំបន់សុខស្រួលរបស់ខ្លួន ហើយបដិសេធមិនផ្តល់ជំនួយការពារដល់អ៊ុយក្រែន” ។

លោក Korniychuk បានបន្តទៀតថា “យើងស្នើសុំឱ្យអ៊ីស្រាអែលនូវឧបករណ៍ការពារក្នុងទម្រង់ជា Iron Dome និងឧបករណ៍ការពារស្រដៀងគ្នា”។ “ខណៈដែលអ៊ីស្រាអែលការពារអ្នករស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបពីមីស៊ីលរបស់ហាម៉ាស យើងក៏ត្រូវការការពារពលរដ្ឋរបស់យើងទាំង ស្ត្រី កុមារ និងបុរស ។

បេសកជនអ៊ុយក្រែនក៏បាននិយាយផងដែរថា មួកសុវត្ថិភាព និងអាវក្រោះដែលអ៊ីស្រាអែលបានផ្ញើកាលពីខែឧសភា គឺមានត្រឹមតែ 10% នៃអ្វីដែលទីក្រុងគៀវបានស្នើសុំប៉ុណ្ណោះ ។

ប្រភព ៖​

The Times Of Israel
Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post សហរដ្ឋអាម៉េរិក​ចង់​ឲ្យ​ប្រេង​រុស្ស៊ី​បន្ត​ហូរ​ចូល​ទីផ្សារ​ពិភពលោក ប៉ុន្តែ​រុស្ស៊ី​នឹង​ទទួល​បាន​ប្រាក់​ចំណេញដែល​មាន​កម្រិត​​ច្បាស់លាស់ទៅតាមការកំណត់របស់អាម៉េរិកតែប៉ុណ្ណោះ ។
Next post ស្ថាប័នស្រាវជ្រាវផ្នែកកុំព្យូទ័រដ៏ទំនើបបំផុតរបស់ប្រទេសចិនបានផ្អាកបញ្ជូនទិន្នន័យទៅកាន់ទីភ្នាក់ងារចាត់ចំណាត់ថ្នាក់កម្រិតសមត្ថភាពរបស់កុំព្យូទ័រ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់ ។