ឧទ្ធម្ភាគចក្ររបស់យោធាអាម៉េរិកមួយគ្រឿងដឹកទាហាន ២០ នាក់បានធ្លាក់ពេលកំពុងធ្វើសមយុទ្ធជាមួយអូស្រ្តាលី
USA War World

ឧទ្ធម្ភាគចក្ររបស់យោធាអាម៉េរិកមួយគ្រឿងដឹកទាហាន ២០ នាក់បានធ្លាក់ពេលកំពុងធ្វើសមយុទ្ធជាមួយអូស្រ្តាលី

​ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយថា ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្ររបស់យោធាអាម៉េរិកនេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យក្នុងអំឡុងពេលសមយុទ្ធមួយនៅដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី ខណៈដែលទូរទស្សន៍មួយបាននិយាយថា មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សារព័ត៌មាន Sky News Australia បានរាយការណ៍ថា ឧទ្ធម្ភាគចក្រយោធាប្រភេទ v-22 Osprey ដែលមានទាហានម៉ារីនអាម៉េរិកប្រហែល ២០ នាក់នៅលើនោះ បានធ្លាក់នៅឆ្នេរសមុទ្រ Darwin នៃកោះ Tiwi ភាគខាងជើងនៃទីក្រុង Darwin កំឡុងពេលសមយុទ្ធ Predator’s Run 2023 ។ ​។ សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC) បាននិយាយថា មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ​ហើយមិនមានរបាយការណ៍អំពីអ្នកស្លាប់​នោះទេ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *