Breaking News

ឥណ្ឌូណេស៊ីអញ្ជើញ Tesla មកបង្កើតរោងចក្រផលិតអាគុយអគ្គិសនី និងរថយន្តអគ្គិសនីព្រមគ្នាតែម្ដងនៅក្នុងប្រទេសរបស់ខ្លួន!!

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានអញ្ជើញក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់លេខមួយរបស់ពិភពលោក ឱ្យចូលមករៀបចំបង្កើតរោងចក្រផលិតអាគុយអគ្គិសនី និងរថយន្តអគ្គិសនីព្រមគ្នាតែម្ដងនៅក្នុងប្រទេសរបស់ខ្លួន នេះបើតាមសារព័ត៌មាន Bloomberg ។


លោក Widodo ដែលពលរដ្ឋឥណ្ឌូណេស៊ីតែហៅឈ្មោះថា “Jokowi” បានប្រាប់ Bloomberg ថា អ្វីដែលឥណ្ឌូណេស៊ីត្រូវការនោះគឺ “ប្រព័ន្ធអេកូឡូស៊ីដ៏ធំនៃយានជំនិះអគ្គិសនីមួយនេះ” មិនត្រឹមតែធនធានអាគុយអគ្គិសនីប៉ុណ្ណោះទេ ។ Widodo និងមន្ត្រីកំពូលរបស់ឥណ្ឌូណេស៊ីបានជួបពិភាក្សាជាមួយស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla គឺលោក Elon Musk កាលពីដើមឆ្នាំ2022នេះ ដោយលោកបានស្នើឱ្យ Musk ពិចារណាក្នុងការប្រើប្រាស់ប្រទេសឥណ្ឌូណេស៊ីជាមូលដ្ឋានសម្រាប់ផលិតយានជំនិះអគ្គិសនីមួយនេះនៅក្នុងតំបន់ បន្ថែមពីលើការបង្កើតរោងចក្រអាគុយអគ្គិសនីរបស់វាតែមួយមុននោះ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version