ឥណ្ឌូណេស៊ីដំឡើងថ្លៃប្រេងដល់ទៅ 30%
Read Time:1 Minute, 55 Second
Views:89

ឥណ្ឌូណេស៊ីដំឡើងថ្លៃប្រេងដល់ទៅ 30%

0 0

ប្រទេសឥណ្ឌូណេស៊ីដំឡើងថ្លៃប្រេងដល់ទៅ30% ស្របទៅនឹងតម្លៃថាមពលពិភពលោកកំពុងមានការឡើងថ្លៃនាពេលបច្ចុប្បន្ននេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ឈប់ការឧបត្ថម្ភមូលធនប្រេងសាំង ដែលនាំឱ្យតម្លៃប្រេងកើនឡើងដល់ទៅ30% ស្របពេលមានវិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់នៃតម្លៃប្រេងពិភពលោក ។

តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ទៅ30% បន្ទាប់ពីក្រសួងថាមពលប្រទេសនេះ បានប្រកាសអំពីការកាត់បន្ថយការឧបត្ថម្ភមូលធនប្រេងសាំង ហើយខ្លួនក៏បានដឹងរួចមកហើយផងដែរ ថាខ្លួននឹងទទួលរងនូវការតវ៉ាដ៏ធំមួយនាពេលខាងមុខនេះ ។

លោក Arifin Tasriff រដ្ឋមន្ត្រីក្រសួងថាមពល បានធ្វើការប្រកាសកាលពីម៉ោង2 និង 30នាទីរសៀលថ្ងៃនេះថា តម្លៃសាំងបានឡើងថ្លៃពី 0,51 ដុល្លារក្នុងមួយលីត្រដល់ 0,67 ដុល្លារ ខណៈប្រេងម៉ាស៊ូតឡើងថ្លៃពី 0,35 ដុល្លារក្នុងមួយលីត្រ ដល់ 0,46 ដុល្លារ ។

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយថា ការសម្រេចចិត្តដំឡើងថ្លៃប្រេង គឺជាការលំបាកមួយ និងជា “ជម្រើសចុងក្រោយ” របស់គាត់ ។

បើតាមក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានឱ្យដឹងថា ក្រសួងកំពុងតាមដានលើផលប៉ះពាល់នៃវិធានការនេះ ជាពិសេសគឺអត្រាអតិផរណា និងកំណើនសេដ្ឋកិច្ច ហើយរដ្ឋាភិបាលអាចនឹងបែងចែកមូលនិធិដើម្បីជួយជនក្រីក្រប្រសិនបើចាំបាច់ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post សហរដ្ឋអាម៉េរិកបិទមិនឲ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនលក់បន្ទះឈីបមួយចំនួនទៅឲ្យប្រទេសចិន និងរុស្ស៊ី ដើម្បីកុំឲ្យសមត្ថភាពផ្នែកបញ្ញាសិប្បនិមិត្តរបស់ប្រទេសទាំង២​ដើរលឿនពេក
Next post ខេត្តចំនួន ១២ ក្នុងប្រទេសកម្ពុជាអាចមានហានិភ័យខ្ពស់រងគ្រោះដោយសារជំនន់ទឹកភ្លៀងចាប់ពីថ្ងៃស្អែកទៅ