ឥណ្ឌាប្រកាសពីការរកឃើញធាតុជាច្រើនជាពិសេសជាងគេនោះគឺ ការរកឃើញ”អុកស៊ីសែន”នៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ
Asia Technology World

ឥណ្ឌាប្រកាសពីការរកឃើញធាតុជាច្រើនជាពិសេសជាងគេនោះគឺ ការរកឃើញ”អុកស៊ីសែន”នៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ

កាលពីសប្តាហ៍មុន ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេដែលបានចុះចតយាននៅជិតប៉ូលខាងត្បូងដែលមិនទាន់មានប្រទេសណាបានធ្វើការរុករក ហើយ​ជាប្រទេសទីបួនដែលបានចុះចតនៅលើឋានព្រះចន្ទ ។

នៅថ្ងៃនេះទីភ្នាក់ងារអវកាសរបស់ប្រទេសឥណ្ឌាបាននិយាយថា យានរុករកឋានព្រះច័ន្ទរបស់ប្រទេសឥណ្ឌាបានបញ្ជាក់ពីវត្តមានរបស់ស្ពាន់ធ័រ និងបានរកឃើញធាតុគីមីជាច្រើនទៀតនៅលើប៉ូលខាងត្បូងព្រះចន្ទ ។

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧបករណ៍ឡាស៊ែរ-Induced Breakdown Spectroscopy (LIBS) នៅលើយានអវកាស Chandrayaan-3 ​បានធ្វើការវាស់ស្ទង់ក្នុងទីតាំង​មួយនៃផ្ទៃព្រះច័ន្ទនៅជិតប៉ូលខាងត្បូងដោយ​នៅក្នុងទីតាំងទាំងនោះបញ្ជាក់ពីវត្តមានរបស់ស្ពាន់ធ័រ​ អាលុយមីញ៉ូម កាល់ស្យូម ជាតិដែក ក្រូមីញ៉ូម និងទីតាញ៉ូម នៅលើផ្ទៃព្រះច័ន្ទ ដោយ​បានបន្ថែមថា ជាមួយនឹងការវាស់ស្ទង់នេះក៏បានបង្ហាញពីវត្តមានម៉ង់ហ្គាណែស ស៊ីលីកុន និងអុកស៊ីសែនផងដែរ ។

កូនយាន Pragyan ដែលភ្ជាប់ជាមួយយាន Chandrayaan-3 មានកង់ប្រាំមួយនឹងធ្វើដំណើរជុំវិញប៉ូលខាងត្បូង​ ហើយបញ្ជូនរូបភាព និងទិន្នន័យវិទ្យាសាស្ត្រក្នុងរយៈពេលពីរសប្តាហ៍​ ខណៈដែលយាននេះកំពុងស្វែងរកសញ្ញានៃទឹកកក ដែលអាចជួយដល់បេសកកម្មបញ្ជូនអវកាសយានិកនាពេលអនាគត។ ​

​Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *