ឥណ្ឌាដាក់សម្ពាធលើ “ស្មាតហ្វូនតម្លៃថោក” មកពីប្រទេសចិន ដោយខ្លាចម៉ាកក្នុងស្រុករបស់ខ្លួនមិនអាចប្រកួតប្រជែងបាន!!
Breaking News

ឥណ្ឌាដាក់សម្ពាធលើ “ស្មាតហ្វូនតម្លៃថោក” មកពីប្រទេសចិន ដោយខ្លាចម៉ាកក្នុងស្រុករបស់ខ្លួនមិនអាចប្រកួតប្រជែងបាន!!

រដ្ឋាភិបាលឥណ្ឌាកំណត់ឲ្យធ្វើការនាំចូលស្មាតហ្វូនរបស់ចិនដែលមានតម្លៃទាបជាង 150ដុល្លារអាម៉េរិកក្នុងមួយគ្រឿង ដើម្បីជាការគាំទ្រដល់ម៉ាកទូរស័ព្ទឆ្លាតវៃក្នុងស្រុករបស់ខ្លួន មានឱកាសធំធាត់ក្នុងទីផ្សារកម្រិតទាបមួយនេះ ។

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ ទី08 ខែសីហាថា ការរឹតត្បិតរបស់រដ្ឋាភិបាលប្រទេសឥណ្ឌានឹងក្លាយជា “ដំណឹងដ៏អាក្រក់បំផុតមួយ” សម្រាប់ម៉ាកយីហោស្មាតហ្វូនចិន Xiaomi និងជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ប្រទេសឥណ្ឌា ដែលខ្លាចក្រែងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ កំពុងដណ្តើមចំណែកទីផ្សារច្រើនពេកពីម៉ាកក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន ។

Leave a Reply

Your email address will not be published. Required fields are marked *