Breaking News

អ្នកវិភាគនិយាយថា តៃវ៉ាន់ “នឹងត្រូវទ្រាំទ្រនឹងកំហឹងរបស់ទីក្រុងប៉េកាំង” ប្រសិនបើលោកស្រី Nancy Pelosi ធ្វើដំណើរទស្សនកិច្ចក្នុងកោះនេះ!!

ប្រធានសភាអាម៉េរិកត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើដំណើរទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង ជាមួយនិងគណៈប្រតិភូជាច្រើននៅខែក្រោយ ។


យោងតាមក្រុមអ្នកវិភាគបាននិយាយថា តៃវ៉ាន់នឹងត្រូវប្រឈមមុខនឹងផលប៉ះពាល់ផ្នែកសន្តិសុខ និងនយោបាយ ប្រសិនបើប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi នឹងបន្តដំណើរបំពេញទស្សនកិច្ចទៅកាន់កោះនេះ ។


លោកស្រី Nancy Pelosi ត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់នៅខែក្រោយនេះ រឿងនេះត្រូវបានគេរំពឹងទុកថានឹងធ្វើឲ្យមានភាពតានតឹងរវាងទីក្រុងប៉េកាំង ជាមួយនិងទីក្រុងវ៉ាស៊ីនតោន ។ លោកស្រីគឺជាសមាជិកមកពីគណបក្សប្រជាធិបតេយ្យស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីតំណែងប្រធានាធិបតី ហើយលោកស្រីនឹងក្លាយជាបុគ្គលអ្នកនយោបាយជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាម៉េរិក ដែលបានទៅទស្សនកិច្ចកោះតៃវ៉ាន់ចាប់តាំងពីអ្នកកាន់តំណែងកាលពីលើកមុនគឺលោកស្រី Newt Gingrich ដែលបានទៅទស្សនកិច្ចកោះនេះក្នុងឆ្នាំ1997 ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version